ខេត្តបន្ទាយមានជ័យ៖ បុគ្គលិកមណ្ឌលសុខភាព ម៉ាឡៃម្នាក់ ដោយសារទំនាស់ ក្នុងគ្រួសារ បានយកពូថៅ កាប់ប្រពន្ឋ និងកូន២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ មិថុនា ២០១៣ ស្ថិតក្នុងភូមិត្រសេក ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។ អំពើហិង្សា ក្នុងគ្រួសារដ៏សាហាវនេះ គេនៅមិនទាន់ ដឹងពីមូលហេតុ នៃការឈានទៅដល់ កាប់សម្លាប់ប្រពន្ឋ នោះឡើយ ។

ជនដៃដល់ជាប្តី ត្រូវបានគេស្គាល់ ឈ្មោះសាន សារ៉េត អាយុ៥២ឆ្នាំ ជាបុគ្គលិកមណ្ឌលសុខភាពម៉ាឡៃ និងជាអ្នកបើករថយន្តសង្រ្គោះ ចំណែកស្ត្រីជាប្រពន្ឋឈ្មោះយឿន លីណា អាយុ៤២ ឆ្នាំ របួសក្បាលខាងឆ្វេងធ្ងន់ធ្ងរ និងកូន២នាក់ទៀតក៏រងរបួសផងដែរ ។

តាមប្រភពព័ត៌មាន ពីអ្នកជិតខាង បានឲ្យដឹងថា កន្លងមកគ្រួសារនេះ តែងតែមានរឿងឈ្លោះប្រកែកគ្នា ជាញឹកញាប់ តែមិនដឹងរឿងអ្វីនោះទេ។ ក្រោយពីកើតហេតុ ស្ត្រីរងគ្រោះ និងកូន ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកបុរសជាប្តី រត់គេចខ្លួនបាត់ស្រមោល ហើយមកដល់ពេលនេះ សមត្ថកិច្ចកំពុងដុតដៃជើង តាមចាប់ខ្លួនផងដែរ ។

បញ្ចូលអត្ថបទ ៖ ចាន់ ធូ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]