«ទង្វើ​​​សាមញ្ញៗ​​​របស់​ស្វាមី ដែលធ្វើឲ្យខ្ញុំមិន​រអារ​នឹង​អួតប្រាប់​​អ្នក​​ដទៃ​»!

//s9.kh1.co/53/539120d8e0918a27a1ef193334120a8f0e43f720.jpg
ប្រលោមលោក & អប់រំ

 ០១-កុម្ភៈ-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ជីវិតអាពាហ៍ពិពាហ៍គឺវាមិនស្រួលដូចជាការគិតនោះទេ។

ជីវិតអាពាហ៍ពិពាហ៍ គឺវាមិនស្រួលដូចជាការគិតនោះទេ។ លុះត្រាតែយើងចេះយកចិត្តទុកដាក់ចំពោះគ្នាទៅវិញ​ទៅ​មក​​ទើបមានសុភមង្គល។ ថ្ងៃនេះ ខ្ញុំចង់ចែករំលែកពីសកម្មភាពខ្លះ​របស់បុរសម្នាក់ដែលធ្វើខ្លួនជាស្វាមីដ៏ឧត្តមសម្រាប់​ខ្ញុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គាត់ជាមនុស្សសាមញ្ញម្នាក់ ប៉ុន្តែគាត់ខិតខំតស៊ូក្នុងជីវិតណាស់។ គាត់មិនទាន់ទទួលសញ្ញាប័ត្របរិញ្ញាប័ត្រនៅឡើយ​ទេ តែគាត់មានសមត្ថភាពអាចធ្វើការក្រុមហ៊ុនបាន។ គាត់ជិះម៉ូតូចាស់របស់គាត់ទៅជួបអតិថិជន និងប្រជុំនៅ​ខាងក្រៅ​ទាក់ទងនឹងមុខជំនួញរបស់គាត់។ គាត់ធ្វើការពីម៉ោង ៦ព្រឹកដល់ម៉ោង១២យប់ ជួនកាលដល់ម៉ោង២ព្រឹក។

ក្រៅពីរឿងការងារ គាត់មិនដែលចេញក្រៅផ្ទះដោយមិនមានខ្ញុំទៅជាមួយទេ។ គាត់មិនផឹកស្រា មិនជក់បារី មិនដើរ​លេងជួបជុំជាមួយពួកម៉ាក។ កាលខ្ញុំទំងន់ គាត់តែងតែម៉ាស្សាធ្វើសរសៃររហូតដល់ខ្ញុំគេងលក់ ទើប​គាត់ទៅ​បន្តរកាងារ​គាត់ទៀត។ កាលខ្ញុំទំងន់ចាប់ពី ៣ខែទៅ គាត់មិនដែលអោយខ្ញុំលើករបស់ដែលមានទំងន់លើសពី៥គីឡូទេ។ គាត់ធ្វើការងារផ្ទះទាំងអស់ លើកលែងការធ្វើម្ហូប ទាំងដែលគាត់ហត់នឿយនឹងការងារក្រុមហ៊ុនណាស់ទៅហើយ។ លើសពីនេះ យប់ឡើងពេលកូនយំក៏គាត់ជាអ្នកងើបមើលកូនដែរ។

រឿងតែ ៣យ៉ាងគត់ដែលខ្ញុំធ្វើ គឺធ្វើម្ហូបឆ្ងាញ់ៗអោយគាត់ពិសារ រំលឹកគាត់ពីការងារទាំងឡាយដែលគាត់ត្រូវធ្វើ និងផ្ដល់គំនិតអោយគាត់នៅពេលដែលគាត់ត្រូវការ។ គាត់ជាមនុស្សល្អលើសពីអ្វីដែលខ្ញុំធ្លាប់រំពឹងទុក ល្អរហូតខ្ញុំ​មិនរំភើបមិនបាន។ គាត់ល្អរហូតខ្ញុំរអៀសខ្លួន ហើយគាត់ធ្វើអោយខ្ញុំមានមោទនភាពរហូតខ្ញុំមិនអាចទ្រាំមិនអួតគេ​បានទេថាគាត់ជារបស់ខ្ញុំ។ វាគឺជាសុភមង្គលដែលកើតចេញពីសកម្មភាព និងទង្វើតិចតួចដែលអ្នកធ្វើដោយ​មិន​បាន​ដឹងខ្លួន៕

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T