កូនភ្លោះបួននាក់ បានដេកជាជួរលើគួរឲ្យស្រលាញ់ នៅក្នុងមន្ទីរពេទ្យ។ ពួកគេមានឈ្មោះថា James ដែលមានមុខដូច Joshua និង Lauren មានមុខដូច Emily។

James និង Joshua គឺជាបងប្អូនភ្លោះប្រុស រីឯ Lauren និង Emily គឺជាបងប្អូនភ្លោះស្រី ឥលូវនេះពួកគេទាំងបួនមានអាយុ ៨សប្ដាហ៍ហើយ តែនៅតែមានមាឌតូច អាចឲ្យម្ដាយរបស់គេបីម្ដងពីរបាននៅឡើយ។ ឪពុកម្ដាយរបស់កូនភ្លោះទាំង៤ជឿថា នេះគឺជាអភូតហេតុដ៏អស្ចារ្យមួយ ដែលពួកគាត់អាចបង្កើតបាននូវកូនភ្លោះដល់ទៅ ២គូ។ យោងតាមសម្ដីរបស់លោកវេជ្ជបណ្ឌិតបានប្រាប់ថា ឱកាសនៃការកើតបានកូនភ្លោះពីរគូផ្សេងគ្នាបែបនេះ គឺ៧០លាននាក់ ទើបអាចមានម្នាក់។ ក្នុងការមើលថែរ និងពិនិត្យពោះមុន និងក្រោយពេលដែល ពួកគេកើតមកនេះ ឪពុកម្ដាយរបស់ពួកគេបានចំណាយប្រាក់ជាង ៦០,៨០០ដុល្លារអាមេរិក ដើម្បីធានាថាពួកគេកើតមកដោយសុវត្ថិភាព។

James, Joshua, Lauren និង Emily បានចំណាយពេល ៦សប្ដាហ៍ដំបូងក្រោយពីកើត នៅក្នុងមន្ទីរពេទ្យ ដោយពឹងផ្អែកលើបំពង់អុកស៊ីសែន។

យ៉ាងណាមិញ ឥលូវនេះពួកគេមានសុខភាពល្អ ដូចជាកូនក្មេងដ៏ទៃដែរ ហើយឪពុកម្ដាយរបស់ពួកគេពិតជាស្រលាញ់ពួកគេខ្លាំងណាស់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ?





កែមស្រួលដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]