នេះជាការចំណាយប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់មួយ និង មិនគួរអោយនឹកស្មានដល់ ដែលគ្រាន់តែសត្វព្រាប មួយក្បាល អាចមានតម្លៃ ដល់ទៅ ៤សែន ដុល្លារអាមេរិក។

ប្រភពព័ត៌មានចិន បានឲ្យដឹងថា សត្វព្រាបមួយក្បាល ត្រូវបានបុរសជនជាតិចិន ជាអ្នកជំនួញម្នាក់ ដេញថ្លៃទិញយកទៅចិញ្ចឹម ពីម្ចាស់ដើមជនជាតិ ប៊ែលហ្សិច ក្នុងតម្លៃ ៣១០ ០០០ អ៊ឺរ៉ូ ដែលស្មើនឹង ៤០០ ០០០ ដុល្លារអាមេរិក។ សត្វព្រាបមួយក្បាលនេះ មិនមែនជាសត្វព្រាប ធម្មតានោះទេ វាជាព្រាបប្រណាំង ដែលអាចហោះ បានយ៉ាងលឿន ហើយសត្វព្រាបនេះ ត្រូវបានគេដាក់ឈ្មោះអោយថា Bolt ។ ក្នុងនោះដែរ សត្វព្រាបមួយក្បាលនេះ នឹងត្រូវបានយកទៅបង្កាត់ពូជ ព្រមទាំង យកទៅប្រណាំង ដែលមានការភ្នាល់ក្នុងតម្លៃខ្ពស់ ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]