រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​សន្លប់​ស្ដូក​ស្ដឹង ដោយសារ​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ដ​ពី​ក្រោយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ គ្លីនិក​ឯកជន​ជិត​កន្លែង​កើតហេតុ​បាន​ធូរស្រាល​បន្ដិច​ជិះ​ម៉ូតូ​ឌុប​ត្រឡប់ ​មក​វិញ​ក្នុង​គោលបំណង​ឱ្យ​ម្ចាស់​រថយន្ដ​សងការ​ខូចខាត​ម៉ូតូ​របស់​គេ​ដែល ទើប​នឹង​ទិញ​ថ្លៃ​ជាង​៣.០០០​ដុល្លារ តែ​ត្រូវ​ខាង​ម្ចាស់​រថយន្ដ​ឈប់​ចាំ​ទាមទារ​ឱ្យ​សង​ថ្លៃ​បែក​កញ្ចក់​ផ្ទាំង​ ក្រោយ​របស់​រថយន្ដ​វិញ​ដែរ។ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​សម្រួល​ឱ្យ​ស្មើគ្នា គ្មាន​អ្នក​ណា​សង​អ្នក​ណា​ទេ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​៨ មេ​សា តាម​វិថី​ម៉ៅ​សេ​ទុង​កែង​១៣៨ ក្រុម​១ ភូមិ​១ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ដ​សាំង​យ៉ុ​ង ពណ៌​សំបក​ឪឡឹក ជិះ​គ្នា​៣​នាក់ ស្រី​២​នាក់ ប្រុស​ម្នាក់ បើក​តាមវិថី​ម៉ៅ​សេ​ទុង ពី​ជើង​ទៅ​ត្បូង ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ Tricker ហៅ​អា​កណ្ដូប ពណ៌​ទឹក​ប្រាក់ ជិះ​គ្នា​២​នាក់ ជា​យុវ​ជន​បើក​ពីក្រោយ​រថយន្ដ​។ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ដ​បត់​ស្ដាំ​តាម​ផ្លូវ​លេខ​១៣៨ ប៉ុន្ដែ​បើក​ហួស​ផ្លូវបត់​ទើប​ជាន់​ហ្វ្រាំង​ប្រុង​បត់​ត្រូវ​ម៉ូតូ​មក​ដល់​ បុក​គូទ​ពី​ក្រោយ ​បណ្ដាល​ឱ្យ​អ្នក​បើក​ម៉ូតូ​បោក​នឹង​កញ្ចក់​រថយន្ដ​សន្លប់​ស្ដូកស្ដឹង ឯ​អ្នក​ជិះ​ពីក្រោយ​មិន​មាន​រង​របួស​ទេ ចំណែក​កញ្ចក់​រថយន្ដ​បែក​ខ្ចាយ​ធ្លាក់​ពេញ​ក្នុង​រថយន្ដ។ ជន​រង​គ្រោះ​សន្លប់​ស្ដូកស្ដឹង​មានឈ្មោះជាតិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]