កុំចាំអ្នកដទៃមកលើកទឹកចិត្ត! រៀនលើកទឹកចិត្តខ្លួនឯង ព្រោះមានតែខ្លួនឯងទេដែលរស់នៅជាមួយខ្លួនឯងមួយជីវិត

//s9.kh1.co/9f/9f7027e5d2197a0ad0eb6d6c64cf9cdb00bbea40.jpg
ប្រលោមលោក & អប់រំ

 ៣០-មករា-២០២១ ៩ល្ងាច · ៣ ឆ្នាំមុន

កម្លាំងចិត្តដែលមិនចេះរីងស្ងួតគឺបានពីខ្លួនអ្នកមិនមែនអ្នកដទៃទេ!

ខ្ញុំត្រូវការកម្លាំងចិត្ត ខ្ញុំខ្វះអ្នកផ្ដល់កម្លាំងចិត្ត ឬ ខ្ញុំមិនខ្លាចធ្វើទេរឿងបុិននឹងនោះ តែវាខ្វះអ្នកផ្ដល់កម្លាំចិត្ត...! ពាក្យទាំងនេះអ្នកប្រាកដជាធ្លាប់ឮ ព្រោះមនុស្សភាគច្រើនពិបាកនឹងយល់ មិនសូវនឹងជឿលើខ្លួនឯងចូលចិត្តស្វែងរកកម្លាំងចិត្តពីខាងក្រៅរហូតពេលខ្លះលែងមើលឃើញពីចំណុចវិជ្ជមានរបស់ខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ពាក្យសរសើរអាចលើកកម្លាំងចិត្តឲ្យមានថាមពល រីឯពាក្យរិះគន់អាចដាស់ស្មារតីឲ្យប្រុងប្រយ័ត្នបានហើយកម្លាំងចិត្តដែលមិនចេះរីងស្ងួតគឺជាកម្លាំងចិត្តដែលបានមកពីក្នុងខ្លួនមិនមែនពីខាងក្រៅនោះទេ ម្យា៉ងទៀតអ្នកដែលនៅជាមួយខ្លួនយូរជាងគេទោះមានរឿងអ្វីក៏មិនបោះបង់ខ្លួនឯងចោលគឺខ្លួនឯងមិនមែនពីអ្នកដទៃនោះទេ ព្រោះអ្នកដទៃក៏មានបញ្ហារបស់គេដែរ ឬមិនអាចថាគ្រប់ពេលយើងរង់ចាំគេមកជួយលើកទឹកចិត្តយើងបាននោះឡើយ។

រូបតំណាង
រូបតំណាង

កម្លាំងចិត្តដែលបានមកពីខ្លួនឯងនេះគឺទាមទារឲ្យយើងហ៊ានជឿរជាក់លើខ្លួនអ្នកថាពិតជាអាចសម្រេចវាបាន រួចរៀនមើលពីចំណុចវិជ្ជមានរបស់ខ្លួនឯងឲ្យបានច្រើន ព្រមទាំងមានចិត្តត្រជាក់ស្ងប់ស្ងាត់អាចគ្រប់គ្រងខ្លួន ប្រៀបបាននឹងសមុទ្រដែលគ្មានរលកអាចមើលឃើញត្រីនឹងផ្កាថ្មបានយ៉ាងស្រួលចឹងដែរ។

រូបតំណាង
រូបតំណាង

សុភាសិតចិនបានពោលថា ដំណើរវែងឆ្ងាយតែងខ្វះអ្នកកំដរ មានន័យថាភាពជោគជ័យត្រូវប្រើពេលវេលាយូរ ហើយក៏ពុំមានអ្នកដទៃណានៅកំដរចាំជួយលើកទឹកចិត្តអ្នកបានរហូតដែរ ហើយបើយើងរង់ចាំអ្នកដទៃមកចាំជួយលើកទឺកចិត្តបានធ្វើ ប្រហែលមួយជីវិតនេះអ្នកមិនអាចធ្វើអ្វីឲ្យកើតជាសាច់ការបានទេ ព្រោះដូចដែលបានរៀបរាប់ខាងលើចឹងថាជីវិតមនុស្សយើងម្នាក់ៗអ្នកណាក៏មានបញ្ហារបស់គេដែរ។ ចំពោះរឿងដែលសំខាន់មួយទៀតចុងក្រោយនោះគឺថាអនាគត់របស់អ្នក គោលដៅរបស់អ្នក ក្ដីស្រមៃរបស់អ្នកជារបស់អ្នកហើយអ្នកជាអ្នកកំណត់វានឹងទទួលខុសត្រូវលើវាមិនអ្នកដទៃទេ។ ដូចនេះហើយខ្លួនឯងគឺជាទីពឹងមួយដ៏ល្អព្រោះមានតែខ្លួនអ្នកទេដែលដឹងថាខ្លួនអ្នកចូលចិត្តអ្វី ត្រូវការអ្វីឲ្យប្រាកដ៕

Sinn Vathanak
សុិន​ វឌ្ឍនះ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T