ទិដ្ឋភាពជប់លៀងខួបកំណើត មាស សុខសោភា យប់មិញសុទ្ធតែតារាល្បីៗចូលរួម

//s9.kh1.co/44/44d56fbe26df83cf7853edfef88cb84627930270.jpg
តារា & កម្សាន្ដ

 ៣០-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ជប់លៀងខួបកំណើតឆ្នាំនេះ មាស សុខសោភា អញ្ជើញសុទ្ធតែតារាល្បីៗ មកចូលរួម ចំថ្ងៃពិសេសបើកមុខជំនួញបន្ថែម។

ភ្នំពេញ៖ ម្សិលមិញនេះ តារាចម្រៀងស្រីសម្លេងផ្អែម មាស សុខសោភា បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រិយមិត្តក៏ដូចជាហ្វេនៗទាំងអស់ ដោយរូបនាង បានធ្វើសម្ពោធហាងថ្មីរបស់ខ្លួន ទាក់ទងនឹងផលិតផលសម្រស់ធម្មជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេស នៅថ្ងៃដ៏ពិសេសនេះ គឺជាថ្ងៃខួបកំណើតរបស់ មាស សុខសោភា ផ្ទាល់តែម្ដង ហើយរូបនាងបានបោះទុនរាប់លានដុល្លារសម្ផោធហាងថ្មី សូត្រមន្តអមដោយវត្តមានតារាល្បីៗ និងអ្នកមានមុខមាត់ជាច្រើនរូប បានចូលរួមអបអរសាទរ។

ដោយឡែក សម្រាប់ពេលល្ងាចវិញ តារារូបនេះ បានធ្វើពិធីជប់លៀងខួបកំណើតយ៉ាងអធិកអធម ដែលពិធីទាំងមូលពោរពេញដោយភ្លើងចម្រុះពណ៌ មានអាងទឹកមើលទៅពិតជាប្លែក ក្រោមវត្តមានមិត្តរួមៗសិល្បករល្បីៗជាច្រើន បានអញ្ជើញមកចូលរួមជាភ្ញៀវកិត្តិយស និងអបអរដល់ថ្ងៃដ៏ពិសេសរបស់នាងផងដែរ។

តាមរយៈរូបភាពជាច្រើនសន្លឹក ឃើញថា រូបនាងនិងភ្ញៀវទាំងអស់ ពោរពេញដោយភាពសប្បាយរីករាយយ៉ាងខ្លាំង ក្រោមស្នាមញញឹមស្រស់ស្រាយគ្រប់គ្នាតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

មាស​ សុខសោភា
មាស​ សុខសោភា
មាស​ សុខសោភា
មាស​ សុខសោភា
មាស​ សុខសោភា ក្នុងពិធីសម្ផោធហាងថ្មី
មាស​ សុខសោភា ក្នុងពិធីសម្ផោធហាងថ្មី
ទិដ្ឋភាពខួបកំណើត
ទិដ្ឋភាពខួបកំណើត
ទិដ្ឋភាពខួបកំណើត
ទិដ្ឋភាពខួបកំណើត
ទិដ្ឋភាពខួបកំណើត
ទិដ្ឋភាពខួបកំណើត
ទិដ្ឋភាពខួបកំណើត
ទិដ្ឋភាពខួបកំណើត
ទិដ្ឋភាពខួបកំណើត
ទិដ្ឋភាពខួបកំណើត
ទិដ្ឋភាពខួបកំណើត
ទិដ្ឋភាពខួបកំណើត
ទិដ្ឋភាពខួបកំណើត
ទិដ្ឋភាពខួបកំណើត
មាស សុខសោភា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T