មណ្ឌលគិរី៖ នារីម្នាក់បានដាច់ចិត្ត លេបថ្នាំសម្លាប់ខ្លួន ដោយសារ តែជម្លោះស្នេហា ត្រីកោណ ហើយការធ្វើអត្តឃាតខាងលើនេះ បានធ្វើឡើងនៅផ្ទះ ខាងប្រុសតែម្តង ប៉ុន្តែបានស្លាប់ នៅផ្ទះរបស់ខ្លួន ក្រោយពេល ដែលតួអង្គប្រុស បានជួយដឹក បញ្ជូនមកវិញ។

ហេតុការណ៍លេបថ្នាំ បណ្តាលឲ្យស្លាប់ព្រោះតែស្នេហាត្រីកោណ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩៖៣០នាទី យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅ ភូមិរាំងសី ឃុំស្រីសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ លោក យម ប៊ុនអេង នាយនគរបាលប៉ុស្តិ៍ ស្រីសង្គម បានឲ្យដឹងថា នារីរងគ្រោះ មានឈ្មោះ ហេន ស្រីនី អាយុ២២ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុ ។

លោកបានបន្តថា មុនពេលកើតហេតុ នារីរងគ្រោះ បានទៅទិញថ្នាំ នៅផ្ទះរបស់បុរស ដែលខ្លួនស្រឡាញ់ ហើយក៏លេបថ្នាំ សម្លាប់ខ្លួន នៅទីនោះតែម្តង ប៉ុន្តែមិនទាន់ស្លាប់ ក៏ត្រូវគូស្នេហ៍ ជួយដឹកបញ្ជូនទៅផ្ទះរបស់ខ្លួន ហើយដាច់ខ្យល់ស្លាប់តែម្តង។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីមូលហេតុ ច្បាស់លាស់នៃស្នេហាត្រីកោណ របស់នារីរងគ្រោះនៅឡើយទេ៕





     ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]