ប្លែកភ្នែក! សត្វទាំង ៨ប្រភេទដែលកម្របានឃើញបំផុត

//s9.kh1.co/af/af925a56572ce43594b5299dc9339badd9630665.png
សង្គម

 ០១-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សត្វទាំង៨ដែលកម្របានឃើញបំផុត

បរទេស៖ នៅក្នុងពិភពលោកយើងនេះបានសត្វជាច្រើនប្រភេទដែលលោកអ្នកធ្លាប់បានឃើញនិងមិនធ្លាប់បានឃើញមានរូបរាងប្លែកៗពីគ្នា។ ខាងក្រោមនេះគឺជាសត្វទាំង៨ប្រភេទដែលអ្នកមិនធ្លាប់បានឃើញពីមុនមកឡើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ត្រីដៃក្រហម

ក្រុមអ្នកវិទ្យាសាស្រ្ដបានប្រទះឃើញត្រីចំនួន១៤ប្រភេទដែលមានព្រុយដូចទៅនឹងដៃមនុស្ស និងមិនធ្លាប់បានឃើញពីមុនមកឡើយ។ ហើយត្រីទាំងអស់នោះអាចប្រឈមនឹងការផុតពូជផងដែរ

ត្រីដៃក្រហម
ត្រីដៃក្រហម

២. មឹក Grimpoteuthis

សត្វមឹកសមុទ្រដ៏ចម្លែកមួយប្រភេទនេះរស់នៅក្នុងសមុទ្រទឹកជ្រៅ និងកំពុងតែប្រឈមនិងការផុតពូជផងដែរ។

មឹក Grimpoteuthis
មឹក Grimpoteuthis

៣. ត្រី Salps មានរូបរាងថ្លាដូចកញ្ចក់

ត្រី Salps មានរូបរាងថ្លាដូចកញ្ចក់រាងសំប៉ែតនេះត្រូវបានគេប្រទះឃើញនៅក្នុងសមុទ្រដ៏ជ្រៅ ហើយពួកវាស្រូបយកកាបូនឌីអុកស៊ីតដែលនៅក្នុងទឹក។ 

ត្រី Salps
ត្រី Salps

៤. កង្កែប Pinoccio

កង្កែប Pinoccioគឺជាសត្វមួយប្រភេទដែលយើងកម្របានឃើញបំផុត។

កង្កែប Pinoccio
កង្កែប Pinoccio

៥. សត្វ The pika

សត្វ The pikaគឺជាសត្វមួយប្រភេទដែលមានរូបរាងស្រដៀង និងសត្វទន្សាយគួរឱ្យស្រឡាញ់និងកម្របានឃើញបំផុត​ វាត្រូវបានគេប្រទះឃើញដំបូងនៅលើភ្នំ Tian Shan ប្រទេសចិន។

សត្វ The pika
សត្វ The pika

៦. កណ្ដូបភ្នែកក្រហម Caedicia

សត្វកណ្ដូបមួយប្រភេទនេះរស់នៅតាមភ្នំ Muller Range នៅតំបន់ខ្ពង់រាបប៉ាស៊ីភិច និងជាសត្វកម្រផងដែរ។

កណ្ដូបភ្នែកក្រហម Caedicia
កណ្ដូបភ្នែកក្រហម Caedicia

៧. ប្រចៀវនែនឌូ

សត្វប្រចៀវនេះគួរឱ្យស្រឡាញ់ណាស់ដោយសារតែវាមានកែវភ្នែក និងច្រមុះជ្រុងប្រហែលនឹងបំពង់ វាត្រូវបានគេប្រទះឃើញដំបូងក្នុងឆ្នាំ ២០០៩ នៅក្នុងព្រៃនៃប្រទេសប៉ាពួញូហ្គីណេ។ រូបរាងរបស់វាស្រដៀងទៅនិង Jedi Master ដែលមាននៅក្នុងខ្សែភាពយន្តសង្គ្រាមភពផ្កាយ Star Wars។

ប្រចៀវនែនឌូ
ប្រចៀវនែនឌូ

៨. ស្វា snub-nosed

សត្វស្វានេះជាស្វាកម្របំផុតនៅលើពិភពលោក ដែលត្រូវបានគេបានប្រទះឃើញជាលើកដំបូងនៅឆ្នាំ ២០១០ នៅភាគខាងជើងប្រទេសភូមា (មីយ៉ាន់ម៉ា)៕

ស្វា snub-nosed
ស្វា snub-nosed
KuyChandara
Dara (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T