ករុណា ពេជ្រ ផ្តល់ក្តីសង្ឃឹមឱ្យខ្លួនឯងក្នុងនាមជាកូនទោល ដើម្បីបន្តមើលថែទាំលោកឪពុកទៅមុខទៀត

//s9.kh1.co/c6/c6424a5d3e9b31a0403e337debc2606eece95ed2.jpg
តារា & កម្សាន្ដ

 ៣០-មករា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា នាប៉ុន្មានឆ្នាំចុងក្រោយនេះហាក់ស្ងប់ស្ងាត់ជាមួយនឹងការងារសិល្បៈគួរឱ្យកត់សម្គាល់។

តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ នាប៉ុន្មានឆ្នាំចុងក្រោយនេះហាក់ស្ងប់ស្ងាត់ជាមួយនឹងការងារសិល្បៈគួរឱ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពស្ងប់ស្ងាត់នេះកើតឡើងដោយសារតែម្ចាស់បទ “អ្នកកំដរ” រូបនេះត្រូវចំណាយពេលវេលាជាច្រើនដើម្បីនៅមើលថែទាំលោកឪពុកដែលមានជំងឺសម្រាន្តនៅលើគ្រែមិនអាចធ្វើដំណើរបាននោះទេ។

ត្បិតអីជួបប្រទះនូវបញ្ហានេះជាច្រើនឆ្នាំមកហើយក្តី ក៏លោក ករុណា ពេជ្រ ហាក់មិនអស់សង្ឃឹមនោះទេក្នុងការមើលថែទាំអ្នកមានគុណរបស់លោក ផ្ទុយទៅវិញតារាចម្រៀងរូបនេះបែរជាលើកទឹកចិត្តខ្លួនឯងដោយពាក្យសម្តីមួយចំនួនទៅវិញថា “កើតមកជាកូនទោលមានអីមិនល្អ គ្រាន់តែត្រូវរឹងមាំជានិច្ច ឆាប់ជាណាប៉ា ផ្ទះថ្មីយើងជិតរួចហើយ ប៉ាត្រូវតែសន្យារង់ចាំកូន កូននឹងរុញរទេះនាំប៉ាឱ្យបានឃើញ និងចូលទៅរស់នៅផ្ទះថ្មីយើងពីរនាក់នាពេលឆាប់ៗនេះណា”

ទាំងអស់នេះក៏បានស្តែងឱ្យឃើញថា បើទោះបីតារាចម្រៀង លោក ករុណា ពេជ្រ  មិនមានបងប្អូនច្រើនក្នុងការពឹងពាក់អាស្រ័យគ្នាយ៉ាងណាក្តី ក៏លោកនៅតែអាចបំពេញតួនាទីថែទាំលោកឪពុកបានយ៉ាងល្អឥតខ្ចោះក្នុងនាមជាកូនប្រុសទោលនៅក្នុងគ្រួសារ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ និងលោកឪពុក
លោក ករុណា ពេជ្រ និងលោកឪពុក
ករុណា ពេជ្រ
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T