កាលពីពេលថ្មីៗនេះ រូបភាពចុងក្រោយ ដែលកំពុងតែល្បីល្បាញនៅក្នុង ប្រព័ន្ធអ៊ិនធើណេត និងត្រូវបានថតដោយអ្នកប្រើប្រាស់ Google Streetview នោះ គឺជារូបភាពនារីម្នាក់ ដែលត្រូវបានមិត្ដប្រុសរបស់ខ្លួន ទាត់ចោល ជាមួយនឹង ឥវ៉ាន់ដ៏រញ៉េរញ៉ៅ នៅពេញឡាន។

យោងទៅតាមសារព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថា រូបភាពនេះត្រូវបានបញ្ចូលដំបូងនៅលើ Imgur ដែលបានសរសេរពីខាងក្រោមរូបនោះថា រូបភាពនេះថតជាប់ដោយ Google Streetview នៅពេលដែលមិត្ដប្រុសរបស់ខ្ញុំបានទាត់ អតីតមិត្ដស្រីគាត់ចាស់ចោល និង ឲ្យរើឥវ៉ាន់ចេញពីផ្ទះ ។ ទោះជាយ៉ាងណា រូបភាពនេះ បានត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក៏ដូចជានៅលើគេហទំព័រ Reddit និង Buzzfeed ។

ជុំវិញទៅលើរឿងរ៉ាវ ដែលថានេះ ជារូបភាពដែលនារីវ័យក្មេងត្រូវបាន មិត្ដប្រុសទាត់ចោលនោះ ត្រូវបានអ្នកប្រើប្រាស់អ៊ិនធើណេត និយាយថា នេះគ្រាន់តែជាសាច់រឿងប៉ុណ្ណោះ ដែលជួនកាលនារីនៅក្នុងរូបថតនេះ គ្រាន់តែយកសំរាមទៅបោះចោល ព្រោះតាមការអង្កេតមើលទៅលើឥវ៉ាន់ដែលនាង ដាក់នៅលើដីមិនឃើញមានខោអាវនោះទេ។

តើប្រិយមិត្ដយល់យ៉ាងណា ប្រសិននេះជារឿងរ៉ាវពិត? តើនេះជារឿងដែលមានសុជីវធម៌ដែរឬទេ ក្នុងការថតយករូបភាពនារីដែលត្រូវមិត្ដប្រុសទាត់ចោល មកដាក់ក្នុងប្រព័ន្ធអ៊ិនធើណេតបែបនេះ?





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]