រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍ ម៉ូតូបុកម៉ូតូ កាលពីវេលាម៉ោង ២៤ និង ១០នាទី ថ្ងៃទី៣១ ឧសភា រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ មិថុនា ២០១៣ នៅចំណុចផ្លូវលេខ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ និងស្រ្តីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ផងដែរ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា គេបានឃើញម៉ូតូវីវ៉ា ពណ៌ក្រហម ១គ្រឿង ពាក់ស្លាកលេខ ប-6549 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹង ពីលិចទៅកើតទៅបុកម៉ូតូសាន់យ៉ាន់ ពណ៌ក្រហម ពាក់ស្លាកលេខ ប-5706 បើកបញ្រ្ចាស់ទិសគ្នា បើកបរដោយបុរសជាប្តី និងប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែ ។ ក្រោយហេតុការណ៍ជនរងគ្រោះទាំង ៣នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕




បញ្ចូលអត្ថបទ ៖ វីយូឡែត

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]