ខេត្តព្រះសីហនុ ៖ នៅព្រឹកព្រលឹមថ្ងៃទី៣១ ឧសភា នាវាទេសចរណ៍មួយគ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួនជិត២.០០០នាក់ ចូលចតនៅកំពង់ផែស្វយ័ត អន្តរជាតិក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយ ថ្ងៃនៅក្នុងប្រទេសកម្ពុជា ។

លោកវរសេនីយ៍ទោ ស៊ាង ឡេង ប្រធានច្រកទ្វារអន្តរជាតិខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា នាវាទេសចរណ៍ DAWN PRINCESS សញ្ជាតិ BERMUDA មាន បណ្តោយ២៦១ម៉ែត្រ ទទឹង៤០,៣០ម៉ែត្រ និងមាននាវិកបម្រើការងារសរុបចំនួន៨៤៤នាក់ ។ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ១.៩៦០នាក់ក្នុងនោះស្រ្តី១.០៧៥នាក់ដែលមាន១៩ សញ្ជាតិផ្សេងៗគ្នាចូលមកទស្សនាកម្ពុជា ។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ទាំងជិត២.០០០នាក់ នេះ ភ្ញៀវដែលនាំមុខគេគឺមាន សញ្ជាតិអូស្រ្តាលី១.៧៩៣នាក់ អង់គ្លេស៥០នាក់ ន័រវេលសេឡង់ ៤១នាក់ និងមានសញ្ជាតិផ្សេងៗជាច្រើនទៀត ។

តាមលោកប្រធានច្រកទ្វារអន្តរជាតិ ឱ្យដឹងថា នាវា DAWN PRINCESSនេះនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចាកចេញ ពីកំពង់ផែប្រទេសវៀតណាម ចូលមកចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី ៣១ ឧសភា ហើយមានគម្រោងចាកចេញពីកំពង់ផែ ស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ៤រសៀលថ្ងៃ ដដែលឆ្ពោះទៅកាន់ប្រទេសថៃ ។

លោកវរសេនីយ៍ទោស៊ាង ឡេង បានឱ្យដឹងថា ភ្ញៀវដែលធ្វើដំណើ តាមនាវាទេសចរណ៍ DAWN PRINCESS មានការរីករាយដោយសារតែ មន្ត្រីច្រកទ្វារអន្តរជាតិរបស់យើងបំពេញតួនាទីក្នុងការរៀប ចំបំពេញបែបបទជូនភ្ញៀវទេសចរ បានទាន់ពេលវេលា ពិសេសការសម្រួលធ្វើយ៉ាងណាឲ្យពួកគាត់បា នលឿនរហ័សទាន់ពេលវេលាមិនទុកឱ្យភ្ញៀវរង់ចាំយូរឡើយ ។ ការយកចិត្តទុកដាក់ពីសំណាក់ មន្ត្រីច្រកទ្វារអន្តរជាតិ ធ្វើឱ្យភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាសមុទ្រ ចូលមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់ ។

តាមបុគ្គលិកក្រុមហ៊ុនទេសចរណ៍អង្គរ TK បានឱ្យដឹងថា នាវាទេសចរណ៍ DAWN PRINCESS ធ្លាប់បាននាំភ្ញៀវទេសចរចម្រុះជាតិ សាសន៍ចូលមកចតនៅកំពង់ផែស្វយ័ត អន្តរជាតិក្រុងព្រះសីហនុកាលពីខែមិថុនា ឆ្នាំ២០១២កន្លងមកម្ដងហើយ ៕







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]