ខេត្តបាត់ដំបង ៖ មកដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ថ្ងៃដដែលប៉ូលិសក្រសួងមហាផ្ទៃ  និងចៅក្រមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងមន្ត្រីអាជ្ញាធរបានធ្វើការឆែកឆេរ ភូមិគ្រឹះរបស់ថៅកែហាងកាហ្វេស៊ីធី កាហ្វេនៅក្រុងបាត់ដំបង ដែលជាប់ពាក់ព័ន្ធបទល្មើសជាច្រើន... ប៉ុន្តែលទ្ធផលយ៉ាងណា នោះនៅមិនទាន់ដឹងទេ ត្រូវរង់ចាំបន្តិចទៀត។

សូមបញ្ជាក់ថា បុរសថៅកែហាងកាហ្វេស៊ីធី ម្នាក់នេះត្រូវបានចាប់ខ្លួននៅក្នុងហាង កាហ្វេយីហោស៊ីធីកាហ្វេ មានទីតាំងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង នាព្រឹកម៉ោង៩និង២០នាទីថ្ងៃទី៣១ ឧសភា ២០១៣។

ប្រភពព័ត៌មានឱ្យដឹងថា ថៅកែហាងកាហ្វេដែលត្រូវ សមត្ថកិច្ចចាប់ខ្លួននេះឈ្មោះហ៊ុយ ហេង អាយុ៣៦ឆ្នាំ គឺចាប់តាមដីកាបង្គាប់ឱ្យ ចាប់ខ្លួនលេខ២១៩ ចុះថ្ងៃទី៩ ឧសភា ២០១៣ ដោយចៅក្រមស៊ើបសួរលោកគឹម ម៉េង ក្រោមបទចោទប្រកាន់ប្រើប្រាស់ អាវុធខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដទៃ  (មានពាក្យបណ្តឹង) និងបទល្មើសផ្សេងៗទៀតជាច្រើនទៀត ។

ថៅកែហាងកាហ្វេខាងលើជាមន្ត្រី យោធាស៊ីឈ្មោះគេ ហើយធ្លាប់បង្កបញ្ហាជាច្រើនដែល ខណៈពេលនេះរងការចោទ ប្រកាន់ពីដើម បណ្តឹង២នាក់ និងជាប់បទល្មើសជាច្រើនទៀត ។ កន្លងមកសមត្ថកិច្ចនៅខេត្តបាត់ដំបង ធ្វើអីគេមិនកើតសោះ ពីព្រោះថា លោកហ៊ុយ ហេង ថៅកែហាងកាហ្វេម្នាក់នេះមានខ្នងបង្អែក ក្រាស់ៗនៅក្រុងបាត់ដំបង ដូចជា ប៉េអឹមកាងជាដើម ។

ប្រតិបត្តិការចាប់ខ្លួននេះធ្វើឡើង ដោយកម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃដែលទទួលបញ្ជាផ្ទាល់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងអគ្គស្នងការនគរបាលជាតិសហការ ជាមួយចៅក្រមសាលាដំបូងខេត្តបាត់ដំបង និងមន្ត្រីអាជ្ញាធរ ព្រមទាំងមានការយកចិត្តទុកដាក់ ចាត់ចែងពីសំណាក់លោកជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ៕







បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]