ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់និងពីរនាក់ទៀត កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារនាំគ្នាហូបត្រីក្រពត ក្លែមស្រាជុំគ្នា ។ ហេតុ ការណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅចំណុចភូមិក្បាលកោះ សង្កាត់កោះ ដាច់ ខណ្ឌឫស្សីកែវ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិត ក្នុងករណីផឹកស្រាសក្លែមត្រីក្រពត បណ្ដាលឱ្យពុលស្លាប់នេះ មានឈ្មោះ យឿ យូ ភេទប្រុស អាយ៤១ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ ,ឈ្មោះគឺម សុផល ភេទប្រុស អាយុ៤៣ឆ្នាំ និងឈ្មោះយ៉ុន ភេទប្រុស អាយុ៣៨ឆ្នាំ ជនរងគ្រោះទាំងពីរនាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]