ចូល​វ័យ ២១ ឆ្នាំ​ភ្លាម! រ៉េត ស៊ូហ្សា​ណា បង្ហើប​​​​រូបភាព​​ប៉ុន្មាន​សន្លឹក​​​​​​យ៉ាង​​​ទាក់ទាញ​​​​នៅ​​ឆ្នេរ​​សមុទ្រ

//s9.kh1.co/e4/e45516bd4058159c5ea6f34142220d7cc9e8c0e1.jpg
តារា & កម្សាន្ដ

 ២៩-មករា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ឈានចូលវ័យ ២១ ឆ្នាំភ្លាម! រ៉េត ស៊ូហ្សាណា បង្ហោះរូបភាពយ៉ាងស្រស់ស្អាតនៅលើឆ្នេរសមុទ្រ

ភ្នំពេញ៖ នាប៉ុន្មានឆ្នាំចុងក្រោយមកនេះ ទស្សនិកជនមិនតិចទេសង្កេតឃើញថា​ តារាចម្រៀងដ៏វ័យក្មេង​ប្រចាំ​ផលិត​កម្ម​រស្មីហង្សមាស រ៉េត ស៊ូហ្សាណា ហាក់មានទីផ្សារសិល្បៈខ្ពស់ និងមានសន្ទុះប្រជាប្រិយភាពខ្លាំង​គួរឲ្យកត់សម្គាល់​ស្ទើរ​គ្រប់​ទិសទី និងគ្រប់មជ្ឈដ្ឋានពាសពេញប្រទេសកម្ពុជាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា រ៉េត ស៊ូហ្សាណា គឺជាអតីតបេក្ខភាពនៅក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia  រដូវកាល​ទី១ ហើយនាងគឺជាបេក្ខភាពមួយរូបដែលមានភាពលេចធ្លោជាងគេក្នុងចំណោមបេក្ខភាពដទៃទៀត។

ទន្ទឹមនឹងគ្នានេះផងដែរ រ៉េត ស៊ូហ្សាណា មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ នាងថែមទាំងមានសមត្ថភាព​ពិសេស​ៗជាច្រើន ដែលជាហេតុធ្វើឲ្យនាងមានភាពល្បីល្បាញ តាំងតែពីពេលដែលនាងនៅជាបេក្ខភាពប្រឡងម្ល៉េះ។ រហូតមកទល់នឹងពេលនេះ រ៉េត​ ស៊ូហ្សាណា រឹតតែមានកេរ្តិ៍ឈ្មោះខ្លាំងជាងមុនទៅទៀតនៅពេលនាងបានក្លាយទៅជា​តារាចម្រៀងអាជីពប្រចាំផលិតកម្មរស្មីហង្សមាស។

យ៉ាងណាមិញ កាលពីម្សិលមិញនេះជាថ្ងៃខួបក្នុងវ័យ ២១ ឆ្នាំរបស់ រ៉េត ស៊ូហ្សាណា ប៉ុន្តែឃើញថានាងនៅតែមានភាព​មមាញឹកយ៉ាងខ្លាំងជាមួយការងារសិល្បៈ ដោយមិនទាន់ឃើញមានកម្មវិធីជប់លៀង ឬជួបជុំជាមួយមិត្តភក្តិ និងក្រុម​គ្រួសារ​នៅឡើយទេ។

ដោយឡែកថ្ងៃនេះស្រាប់តែឃើញតារាចម្រៀងស្រីរូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គម​ជាមួយនឹងឈុតសម្លៀកបំពាក់រ៉ូបពណ៌សជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅលើឆ្នេរសមុទ្រ ដែលរូបភាពទាំងនោះ​មើល​ទៅពិតជាគួរឲ្យស្រលាញ់ និងខ្យូតខ្លាំងតែម្តង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ​​ ៖

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T