ភ្នំពេញៈ បុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា ជិះម៉ូតូមួយគ្រឿង ជ្រុលចង្កូតទៅបុករឺម៉កកងបី គេពីក្រោយដួល បោក ទៅនឹងថ្នល់រងរបួសធ្ងន់ សន្លប់ឈឹង ចំណែកឯរឺម៉កកងបី បានបន្ថែមល្បឿន គេចខ្លួនបាត់ ហេតុការនេះកើត ឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៣ស្ថិតនៅ តាមបណ្តាផ្លូវ សហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុន ផៃ ភេទប្រុសអាយុ២៨ឆ្នាំ មានមុខរបរជាមន្ត្រី នគរបាល រស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិដូនធី ឃុំបុស្សខ្នុរ ស្រុក ចំការលើ ខេត្តកំពង់ចាមរងរបួសផ្នែកខាងមុខ និងបាក់ធ្មេញមួយចំនួនសន្លប់ បាត់បង់ស្មារតីនៅនឹង កន្លែងកើត ហេតុ  ជិះម៉ូតូមួយគ្រឿងម៉ាកសេ៥០ជ្រុងពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល 1D-3713 រងការខួចខាតបន្តិច បន្តួច ចំណែករឺម៉កកង់បីពុំត្រូវបានគេស្គាល់ភិនឬអត្តសញ្ញាណនោះទេ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម្នាក់ឯងក្នុង ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុក៏ជ្រុកចង្កូត ទៅបុករឺម៉កកងបីគេពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកផ្កាក់មុខរងរបួសធ្ងន់ សន្លប់ឈឹងនឹងបាក់ធ្មេញឈាមចេញតាមមាត់ជាច្រើន ។ ភ្លាមៗនោះត្រូវបាន នគរបាលនៅក្បែរកន្លែងកើតហេតុ ហៅរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូច លេខ៧០ដឹកយកទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត្រដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ។ ចំណែករឺម៉កកងបីដែលម៉ូតូបុកពីក្រោយនោះពុំបាន ឈប់នោះ គឺបានបន្ថែមល្បឿនគេចខ្លួនបាត់ ។

រីឯម៉ូតូជនរងគ្រោះត្រូវបាននគរបាលចរាចរអូសយកទៅរក្សាទុក នៅផ្នែកចរាចរខណ្ឌដើម្បីរង់ចាំក្រុមគ្រួសារ មកធានាយកទៅវិញ៕








ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]