ក្រោយឃើញការបង្ហោះបញ្ចប់កុងត្រា សេង រដ្ឋា ពីMiss Grand កម្ពុជា ស្រាប់តែ ហេង ចន្ថា ស៊ែរនិយាយថា.....

//s9.kh1.co/95/9535a1bb8b4d280cffc2a2b309759bd3b73bd4b9.jpg
តារា & កម្សាន្ដ

 ២៨-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ពិតណាស់មុននេះបន្តិច​ Miss Grand Cambodia បានបង្ហោះលិខិតបញ្ជាក់ពីការដកតំណេងកញ្ញា សេង រដ្ឋា​ ពីម្ចាស់មកុដMiss Grand កម្ពុជាឆ្នាំ២០២០។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលទាក់ទងទៅនឹងម្ចាស់មកុដ Miss Grand កម្ពុជាកញ្ញា សេង រដ្ឋា និងផលិតកម្មមហាហង្ស។  ហើយជុំវិញរឿងរ៉ាវវមួយនេះ អាចនឹងឈានដល់ការដកហូតដំណែងពីជ័យលាភីរូបនេះ ដោយមូលហេតុម្ចាស់មកុដរូបនេះបានធ្វើខុសនូវកិច្ចសន្យាជាមួយក្រុមហ៊ុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះបីជាយ៉ាងណា  ក៏ខាងផលិតកម្មមហាហង្សបានធ្លាប់ធ្វើការអញ្ជើញ កញ្ញា សេង រដ្ឋា ដែលជាកញ្ញាឯក Miss Grand កម្ពុជាឆ្នាំ២០២០ មកក្រុមហ៊ុនដើម្បីដោះស្រាយក៏ដូចជាសម្របសម្រួលនូវ បញ្ហាដែលធ្លាប់មានកន្លងមកទៀតផង។ ក្នុងនោះដែរ មុននេះបន្តិចខាងផេក Miss Grand Cambodia បានបង្ហោះសារ អមជាមួយលិខិតនិយាយពីការបញ្ចប់កុងត្រា និងដកតំណែងបវរកញ្ញាឯក Miss Grand កម្ពុជាឆ្នាំ២០២០ ដោយមានមេធាវីជាអ្នកដោះស្រាយផងដែរ។ 

តួយ៉ាង បន្ទាប់ពីបង្ហោះសារ និងលិខិតកិច្ចព្រមព្រៀងបញ្ចប់វិវាទរវាងក្រុមហ៊ុនមហាហង្ស និងម្ចាស់ជ័យលាភីមិនបានប៉ុន្មានផង គេឃើញកញ្ញា ហេង ចន្ថា ដែលជាម្ចាស់ជ័យលាភី Miss Grand កម្ពុជាឆ្នាំ ២០១៦ បានស៊ែរការផុសនេះជាសាធារណៈ ព្រមទាំងបានសរសេរសារខ្លីមួយបែបសោកស្ដាយយ៉ាងដូច្នេះថា៖

Miss grand cambodia អូនអេីយ។

សម្ដីកញ្ញា ហេង ចន្ថា

គួរបញ្ជាក់ផងដែរថា បើទោះបី កញ្ញា ហេង ចន្ថា មិនបានសរសេរសារវែង តែពាក្យប៉ុន្មានឃ្លានេះ អាចបង្ហាញឲ្យគ្រប់គ្នាបានដឹងថា នាងពិតជាសោកស្ដាយនូវតំណែងជំនួសម្ចាស់មកុដឆ្នាំនេះជាខ្លាំង ដែលត្រូវបានដកហូតដំណែងបែបនេះ។ ម្យ៉ាងវិញទៀត ចំពោះការដកតំណែងនេះ កញ្ញា សេង រដ្ឋា គឺនាងបានយល់ស្របទៅនឹងការសម្រេចរបស់ខាងក្រុមហ៊ុន និងមិនមានសិទ្ធបន្តជា កញ្ញាឯកដ៏អស្ចារ្យកម្ពុជា២០២០ ទៀតនោះទេ៕

សូមទស្សនារូបផាពខាងក្រោម៖ 

កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
លិខិតបង្ហោះពី Miss Grand Cambodia
លិខិតបង្ហោះពី Miss Grand Cambodia
លិខិតបង្ហោះពី Miss Grand Cambodia
លិខិតបង្ហោះពី Miss Grand Cambodia
លិខិតចុះកុងត្រារវាងកញ្ញា លេង រដ្ឋា និងផលិតកម្មមហាហង្ស
លិខិតចុះកុងត្រារវាងកញ្ញា លេង រដ្ឋា និងផលិតកម្មមហាហង្ស
លិខិតចុះកុងត្រារវាងកញ្ញា លេង រដ្ឋា និងផលិតកម្មមហាហង្ស
លិខិតចុះកុងត្រារវាងកញ្ញា លេង រដ្ឋា និងផលិតកម្មមហាហង្ស
លិខិតចុះកុងត្រារវាងកញ្ញា លេង រដ្ឋា និងផលិតកម្មមហាហង្ស
លិខិតចុះកុងត្រារវាងកញ្ញា លេង រដ្ឋា និងផលិតកម្មមហាហង្ស
ការស៊ែរពីកញ្ញា ហេង ចន្ថា
ការស៊ែរពីកញ្ញា ហេង ចន្ថា
ហេង ចន្ថា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T