អីយ៉ាស់! Man UTD កំពុងប្រដេញតាមយកកីឡាករកំពុងឡើងជើងម្នាក់នៅ Bundesliga

//s9.kh1.co/e3/e38b9c8857e09d2383eb0c2df037f509f01c66f5.jpg
កីទ្បា

 ២៨-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Manchester United កំពុងទាក់ភ្នែកនឹង ខ្សែបម្រើ Christoph Baumgartner

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងតម្រង់ជួរសុំចូលទាក់ទងយកខ្សែបម្រើឆ្នើមកំពុងឡើងជើងម្នាក់របស់ក្លិប Hoffenheim ដែលជាក្លិបនៅ Bundesliga គឺ Christoph Baumgartner ដោយចង់បានរូបគេមកលេងនៅរដូវក្ដៅខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Christoph Baumgartner 
ខ្សែបម្រើ Christoph Baumgartner 

កីឡាករវ័យ២១ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោនៅលីគ Bundesliga របស់អាល្លឺម៉ង់ខណៈដែលក្លិបផ្សេងទៀតនៅក្នុងលីគតែមួយក៏កំពុងសម្លឹងចង់ទិញយក Baumgartner ទៅចូលរួមដែរ។

ខ្សែបម្រើ Christoph Baumgartner 
ខ្សែបម្រើ Christoph Baumgartner 

ខ្សែបម្រើសញ្ជាតិអូទ្រីសរូបនេះបានចូលបង្ហាញខ្លួនលើកដំបូងឲ្យក្លិប Hoffenheim កាលពីខែឧសភាពឆ្នាំ២០១៩ និងបានជាប់ជម្រើស១១នាក់ដំបូងតាំងពីពេលនោះមកហើយគេប្រៀបដូចកីឡាករស្នូលរបស់ក្រុមមិនខុសពី Bruno Fernandes នៅ Man UTD អ៊ីចឹង។

ខ្សែបម្រើ Christoph Baumgartner 
ខ្សែបម្រើ Christoph Baumgartner 

Christoph Baumgartner បានបង្ហាញខ្លួនបាន១៧ដងក្នុងការប្រកួតនៃលីគ Bundesliga និងរកបាន៣គ្រាប់ព្រមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៥គ្រាប់ទៀត។

ខ្សែបម្រើ Christoph Baumgartner 
ខ្សែបម្រើ Christoph Baumgartner 

យោងតាមសារព័ត៌មាន The Sun បានរាយការណ៍ថា Manchester United កំពុងសម្លឹងមើលសមត្ថភាពលើទីលានរបស់គេនិងអាចដាក់សំណើទិញយកនៅរដូវក្ដៅខាងមុខនេះបើទោះបីជាតម្លៃខ្លួនរបស់គេមិនថោកក៏ដោយស្របពេលកុងត្រារបស់គេជាមួយក្លិប Hoffenheim នៅមានសុពុលភាពរហូតដល់ឆ្នាំ២០២៣ឯណោះ៕

ខ្សែបម្រើ Christoph Baumgartner 
ខ្សែបម្រើ Christoph Baumgartner 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T