ខេត្តក្រចេះ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយសាររថយន្តមិនស្គាល់ អត្តសញ្ញាណបើកបុកពីក្រោយ ខណៈពួកគេឈប់ម៉ូតូនិយាយ ទូរស័ព្ទនៅចិញ្ចើមផ្លូវពេលមេឃកំពុងភ្លៀង កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី៣០ ឧសភា នៅតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល។

តាមប្រភពបានឱ្យដឹងថា ក្រោយកើតហេតុរថយន្តបង្កបាន បន្ថែមល្បឿនគេចបាត់ស្រមោល រីឯជនរងគ្រោះត្រូវបានគេស្គាល់ ម្នាក់ឈ្មោះធូ រ៉ាថូ អាយុ២៧ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ជាអ្នកបើកម៉ូតូស្លាប់ភ្លាមនៅនឹងកន្លែង និងម្នាក់ទៀតឈ្មោះណាង ប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអាលច ឃុំកន្ទួត  ស្រុកចិត្របុរី ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]