យោងតាមគេហទំព័រ Viralviralvideos បានអោយដឹងថា ក្មេងស្រីម្នាក់ អាយុ៥ឆ្នាំ ត្រូវបានគេចាត់ ទុកជាក្មេងស្រីដែលតូចជាងគេ បំផុតក្នុងពិភពលោក ដោយសារតែនាងមានរូបរាង ប៉ុន កូនក្រមុំតុក្តការជ័រ។

ក្មេងស្រីដែលមានរូបរាងតូច មិនគួរអោយជឿនេះ មានឈ្មោះថា Chalotte Garside  អាយុ ៥ឆ្នាំ រស់នៅ ទីក្រុង Withernse ប្រទេសអង់គ្លេស។ រហូតដល់មកដល់ អាយុ ៥ឆ្នាំនេះ ក្មេងស្រី មានកំពស់តែ 68 សង់ទីម៉ែត្រ និង មានទំងន់តិចជាង ៤ គីឡូប៉ុណ្ណោះ។ គេហទំព័រដដែលបានបញ្ជាក់ទៀតថា ដោយសារតែ បំរែបំរូលហ្ស៊ែន ដែលគេហៅថា Primordial Dwarfism ដែលជាហេតុធ្វើអោយក្មេងស្រី Charlotte មានរាងកាយតូចជាអ្នកដទៃបែបនេះ។

គូររំលឹកផងដែរថា នៅពេលដែលក្មេងស្រីCharlotte ទើបនឹងកើត នាងមានកំពស់តែ  ២៥សង់ទីម៉ែត្រ និង ទំងន់ ០.៩០ គីឡូ ប៉ុនប៉ុណ្ណោះ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះក្មេងស្រីដ៏តូចនេះ?





ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]