Valdano ថា Real Madrid គួរទិញកីឡាករម្នាក់នេះ មិនមែន Mbappe ទេ

//s9.kh1.co/2d/2dc42e4b5232f19de5ee80ec818235c4b898715c.jpg
កីទ្បា

 ២៨-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Jorge Valdano ថា Mbappe មិនមែនជាជម្រើសរបស់ Real Madrid

អេស្ប៉ាញ៖ អតីតកីឡាកររបស់ក្លិបអធិរាជស Real Madrid និងជាអតីតគ្រូបង្វឹកលោក Jorge Valdano បានបញ្ចេញយោបល់ខ្លះៗពេលផ្ទុះពាក្យចចាមអារ៉ាមថាអតីតក្លិបរបស់លោកចង់ទិញយកខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ពីក្លិបសេដ្ឋីបារាំង Paris Saint-Germain ដោយលោក Valdano គិតថាក្លិបមិនគួរទិញ Mbappe នោះឡើយនិងគិតថាខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland ទៅវិញទេដែលក្លិបគួរតែទិញយក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Erling Haaland 
  ខ្សែប្រយុទ្ធ Erling Haaland 
  ខ្សែប្រយុទ្ធ Kylian Mbappe
  ខ្សែប្រយុទ្ធ Kylian Mbappe

Haaland បានវិវត្តន៍ខ្លួនក្លាយជាកីឡាករដ៏លេចធ្លោដោយរកបាន៣៧គ្រាប់ក្នុងការប្រកួតគ្រប់ក្របខណ្ឌតាំងពីចូលរួមជាមួយ Borussia Dortmund នៅដើមឆ្នាំ២០២០ កន្លងមកបន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងដ៏លេចធ្លោនៅក្លិប Salzburg ក្នុងប្រទេសអូទ្រីស។

  ខ្សែប្រយុទ្ធ Erling Haaland 
  ខ្សែប្រយុទ្ធ Erling Haaland 

ខណៈនោះដែរ Kylain Mbappe នៅតែបន្តរកគ្រាប់បាល់ឲ្យក្លិប PSG បានជារឿយៗ ប៉ុន្តែគេមិនទាន់ច្បាស់នោះទេថា Mbappe នៅតែបន្តប្រើទម្រង់លេងល្អបែបនោះឬយ៉ាងណា។ កីឡាករវ័យ២២ឆ្នាំរូបនេះបានបង្ហើបថាគេកំពុងគិតគូពិចារណាពីអនាគតជាមួយក្លិប PSG ស្របពេលកុងត្រានឹងផុតនៅចុងរដូវកាលនេះហើយ ឯ Real Madrid ក៏កំពុងត្រូវបានគេរាយការណ៍ថាបានព្យាយាមលក់កីឡាករក្នុងស្ដុកចេញខ្លះដើម្បីបានប្រាក់យកមកទិញ Mbappe ផងដែរ។

  ខ្សែប្រយុទ្ធ Kylian Mbappe
  ខ្សែប្រយុទ្ធ Kylian Mbappe

យ៉ាងណាមិញលោក Valdano គិតថា Haaland គួរតែជាជម្រើសដ៏ល្អសម្រាប់ Real Madrid ដោយគូសបញ្ជាក់ប្រាប់សារព័ត៌មាន Onda Cero ថា៖

បើជាខ្ញុំ ខ្ញុំនឹងទិញយក Haaland មុន Mbappe។ ការផ្លាស់ទីរបស់គេទាំងនៅកន្លែងទូលាយនិងចង្អៀតពិតជាល្អណាស់ ហើយគេតែងតែរកគ្រាប់បាល់បានជានិច្ច។ ខ្ញុំយល់ថា Mbappe ជាតារាបាល់ទាត់ដ៏ល្បីល្បាញមួយរូប ប៉ុន្តែខ្ញុំពិតជាចាប់អារម្មណ៍ Haaland ណាស់ ក្បាច់ស៊ុតបញ្ចូលទីរបស់គេមានគ្រប់ទម្រង់តែម្ដង។

លោក Jorge Valdano 
លោក Jorge Valdano 
លោក Jorge Valdano 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T