ភ្ញាក់ផ្អើលខ្លាំង! ថតបានត្រីឆ្លាមមួយក្បាល ដែលគេនាំគ្នាប្រដូចទៅនឹងលោក ដូណាល់ ត្រាំ

//s9.kh1.co/dd/ddbcea33f471c6caa39d0fc928762cd449ce9eb4.jpg
សង្គម

 ២៨-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

រូបភាពរបស់ត្រីឆ្លាមមួយក្បាលប្រវែង ២.៧ម៉ែត្រ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដោយសារក្បាលរបស់វាមានលក្ខណៈស្រដៀងទៅនឹងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ។

សហរដ្ឋអាមេរិក៖ រូបភាពរបស់ត្រីឆ្លាមមួយក្បាលប្រវែង ២.៧ម៉ែត្រ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដោយសារវាមានលក្ខណៈស្រដៀងទៅនឹងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ  ជាពិសេសនៅពេលត្រីនោះហាមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពស្ទើរតែមិនគួរឲ្យជឿនេះ ត្រូវបានថតដោយលោក Tanner Mansell អាយុ២៧ឆ្នាំ មកពីទីក្រុង Jupiter រដ្ឋ Florida កំឡុងពេលលោកកំពុងចុះមុជទឹកនៅឯតំបន់ឆ្នេរ ដែលស្ថិតនៅក្នុងស្រុកកំណើតរបស់លោកផ្ទាល់តែម្ដង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។

បន្ទាប់ពីថតបានរូបត្រីឆ្លាមដ៏កម្រនេះ លោក Tanner ក៏បានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកចុច Like យ៉ាងច្រើនទៀតផង។ ជាមួយគ្នានេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិរៀងៗខ្លួន ខណៈអ្នកខ្លះបានបញ្ចេញមតិបែបលេងសើចក៏មាន។

យ៉ាងណាមិញ លោក Tanner មានការភ្ញាក់ផ្អើលចំពោះអ្នកបញ្ចេញមតិលើរូបភាព ដែលលោកបានបង្ហោះនោះ ពោលគឺជាការប្រៀបធៀបត្រីឆ្លាមជាមួយនឹងលោកត្រាំ នេះឯង។ លោកបាននិយាយយ៉ាងដូច្នេះថា៖

នៅពេលខ្ញុំបង្ហោះរូបដំបូង វាផ្ទុះខ្លាំងមែនទែន ហើយខ្ញុំភ្ញាក់ផ្អើលនៅពេលឃើញការបញ្ចេញមតិជាច្រើន និយាយទាក់ទងនឹងលោក ត្រាំ។ ដំបូងខ្ញុំមិនបានចាប់អារម្មណ៍រូបនេះទេ ប៉ុន្ដែខ្ញុំបានមើលឃើញភាពមិនប្រក្រតីរបស់វា នៅពេលមានការបញ្ចេញមតិព្រោងព្រាត។ ខ្ញុំគិតថាវាគួរឲ្យអស់សំណើច និងប្លែក ព្រោះខ្ញុំមិនដែលឮនរណាម្នាក់ប្រៀបធៀបត្រីឆ្លាមជាមួយមនុស្សទេ៕

លោក Tanner

សូមទស្សនារូបភាពខាងក្រោម៖

ខណៈពេលលោក Tanner នៅក្នុងសមុទ្រ
ខណៈពេលលោក Tanner នៅក្នុងសមុទ្រ
ខណៈពេលលោក Tanner នៅក្នុងសមុទ្រ
ខណៈពេលលោក Tanner នៅក្នុងសមុទ្រ
ខណៈពេលលោក Tanner នៅក្នុងសមុទ្រ
ខណៈពេលលោក Tanner នៅក្នុងសមុទ្រ
ត្រីឆ្លាម ដែលមានក្បាលស្រដៀងលោក ត្រាំ
ត្រីឆ្លាម ដែលមានក្បាលស្រដៀងលោក ត្រាំ
ត្រីឆ្លាម ដែលមានក្បាលស្រដៀងលោក ត្រាំ
ត្រីឆ្លាម ដែលមានក្បាលស្រដៀងលោក ត្រាំ
ត្រីឆ្លាម ដែលមានក្បាលស្រដៀងលោក ត្រាំ
ត្រីឆ្លាម ដែលមានក្បាលស្រដៀងលោក ត្រាំ
លោក ត្រាំ
លោក ត្រាំ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T