Crouch គិតថាកីឡាករម្នាក់នេះអាចដោះស្រាយបញ្ហានៅតំបន់ការពាររបស់ Liverpool បាន

//s9.kh1.co/a6/a6616f5b43b003745063718ffe11c72a643db5dc.jpg
កីទ្បា

 ២៨-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Peter Crouch ថា លោកគ្រូ Klopp គួរតែទិញយកខ្សែការពារ Dayot Upamecano

អង់គ្លេស៖ លោក Peter Crouch ដែលជាអតីតកីឡាកររបស់ Liverpool បានផ្ដល់ដំណោះស្រាយខ្លះៗដល់ភាគីលោកគ្រូបង្វឹក Jurgen Klopp ថា ខ្សែការពារ Dayot Upamecano របស់ក្លិបអាល្លឺម៉ង់ RB Leipzig អាចដោះស្រាយបញ្ហាកង្វះខ្សែការពាររបស់ក្លិបបាន និងថែមទាំងកោតសរសើរខ្សែការពាររូបនេះទៀតថាជាកីឡាករល្អបំផុតមួយរូបនៅអឺរ៉ុបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Dayot Upamecano
  ខ្សែការពារ Dayot Upamecano

បច្ចុប្បន្ននេះ តំបន់ការពាររបស់ក្លិបហង្សក្រហម Liverpool កំពុងខ្សោយទៅៗដោយសារតែកង្វះតួឯក Virgil van Dijk និង Joe Gomez ដែលកំពុងសម្រាកព្យាបាលរបួសដោយមិនកំណត់រយៈពេល ខណៈ Liverpool ធ្លាក់មកឈរនៅលេខរៀងទី៥ ក្នុងតារាង Premier League និងរកឈ្នះមិនឃើញទេក្នុងការប្រកួតចំនួន៥ចុងក្រោយនេះ ឯ កីឡាករដែលធ្លាប់លេងតំណែងខ្សែបម្រើដូចជា Fabinho និង ប្រធានក្រុម Jordan Henderson ត្រូវមកលេងជាខ្សែការពារវិញ។

ខ្សែការពារ Virgil van Dijk និង Joe Gomez
ខ្សែការពារ Virgil van Dijk និង Joe Gomez
  ខ្សែបម្រើ  Fabinho និង ប្រធានក្រុម Jordan Henderson
  ខ្សែបម្រើ  Fabinho និង ប្រធានក្រុម Jordan Henderson

ដោយហេតុនេះហើយទើប Liverpool អាចនឹងខកខានឱកាសបានឡើងទៅវគ្គបន្ទាប់នៃប្រកួតធំ Champions League បើសិននៅតែរក្សាទម្រង់លេងបែបនេះ ធ្វើឲ្យលោក Peter Crouch គិតថាខ្សែការពារ Dayot Upamecano ជាជម្រើសដ៏សក្តិសមសម្រាប់យកមកពង្រឹងតំបន់ការពាររបស់ Liverpool ដោយលោកបានប្រាប់ TalkSPORT ថា៖

អ្នកគ្រប់គ្នាក្នុងពិភពបាល់ទាត់សុទ្ធតែមើលឃើញថាពួកគេ(Liverpool)ត្រូវការខ្សែការពារណាស់ អ្នកតែងគិតថាពួកគេនឹងទិញយកនរណាម្នាក់មុនពេលទីផ្សារដោះដូរកីឡាករបិទទ្វារ។ប៉ុន្តែពួកយើងមិនអាចរិះគន់លើច្បាប់នៃការទិញដូរកីឡាកររបស់ Liverpool បាននោះឡើយ វាពិតជាមិនគួរឲ្យជឿមែនថាកីឡាករដែលពួកគេទិញយកមកគឺសុទ្ធតែល្អៗត្រូវចិត្តណាស់និងធ្វើបានល្អកាន់តែខ្លាំងឡើងជារឿយៗ។ បើសិនម្នាក់នោះមិនមែនជាកីឡាករដែលលេងត្រូវនឹងស្ទាយ៍ពួកគេទេនោះពួកគេមិនទិញយកឡើយ ខណៈដែលមានខ្សែការពារច្រើនណាស់ដែលគួរឲ្យចាប់អារម្មណ៍ប៉ុន្តែខ្ញុំគិតថា Upamecano ជាខ្សែការពារលំដាប់កំពូលមួយរូប ខ្ញុំគិតថាគេជាកីឡាករដែលល្អបំផុតនៅអឺរ៉ុប គេនឹងក្លាយជាកីឡាករដែលល្អម្នាក់បើសិនអ្នកចេះប្រើប្រាស់គេ។

លោក Peter Crouch
   លោក Peter Crouch
   លោក Peter Crouch

Liverpool នឹងត្រឡប់មកចូលលេងក្នុងក្របខណ្ឌ Premier League វិញដោយប៉ះជាមួយ Spurs នៅថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រម៉ោង៣ទាបភ្លឺ(ម៉ោងនៅកម្ពុជា)នេះហើយក្រោយត្រូវក្លិបគូប្រជែង Manchester United ទម្លាក់ចេញពីពាន FA Cup ដោយលទ្ធផល ៣ ទល់នឹង ២៕

  ខ្សែការពារ Dayot Upamecano
  ខ្សែការពារ Dayot Upamecano

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T