អុញ! លោកគ្រូ Ole បន្ទោសអាជ្ញាកណ្ដាលក្រោយ Man UTD ចាញ់ Sheffield យប់មិញ

//s9.kh1.co/ee/ee6e9499b3717dbf85f36416b0501e158d7de7cf.jpg
កីទ្បា

 ២៨-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Ole ថាអាជ្ញាកណ្ដាលបង្កកំហុសពីរយ៉ាងក្នុងការប្រកួតយប់មិញ

អង់គ្លេស៖ លោកគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Ole Gunnar Solskjaer បាននិយាយចំៗតែម្ដងថាអាជ្ញាកណ្ដាលបានបង្កកំហុសពីរយ៉ាងដោយកាត់សេចក្ដីមិនជ្រះស្រលះ ក្រោយក្រុមរបស់លោកគ្រូទទួលរងបរាជ័យទល់នឹងក្រុមបាតតារាង Sheffield United ក្នុងលទ្ធផល ១ ទល់នឹង ២ កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក  Ole Gunnar Solskjaer
លោកគ្រូបង្វឹក  Ole Gunnar Solskjaer

លោកគ្រូគិតថាអាជ្ញាកណ្ដាលមិនគួរឲ្យគ្រាប់បាល់បើកឆាកនៅនាទីទី២៣របស់ខ្សែការពារ Kean Bryn ទៅខាង Sheffield នោះឡើយព្រោះលោកគ្រូឃើញថាអ្នកចាំទី David De Gea ត្រូវបានរារាំងដោយកីឡាករ Billy Sharp

ការប្រកួតរវាង Man UTD ​និង Sheffield 
ការប្រកួតរវាង Man UTD ​និង Sheffield 

ហើយចំណុចមួយទៀតគឺ គ្រាប់បាល់របស់ខ្សែប្រយុទ្ធ Anthony Martial ក៏ត្រូវលោកអាជ្ញាកណ្ដាលសម្រេចមិនឲ្យវាទៅខាង Man UTD ដែរ ទាំងដែលអ្នកចាំទីក្រុម Sheffield កីឡាករ Aaron Ramsdale បានព្យាយាមបង្កកំហុសទៅលើរូបគេ។

  ខ្សែប្រយុទ្ធ Anthony Martial  ប្រឹងស៊ុត
  ខ្សែប្រយុទ្ធ Anthony Martial  ប្រឹងស៊ុត

លោកគ្រូ Ole Gunnar Solskjaer បានផ្ដល់បទសម្ភាសន៍ដល់ BT Sport បន្ទាប់ពីបរាជ័យដ៏អាម៉ាស់នេះថា៖

ពួកយើងអាចគ្រប់គ្រងបាល់បានច្រើនណាស់ ប៉ុន្តែចំណុចខ្សោយមួយគឺពួកយើងធ្វើឲ្យរបូតគ្រាប់បាល់ដល់ទៅ២គ្រាប់នោះឯង។ពួកយើងមិនបានបង្កើតឱកាសស៊ុតបញ្ចូលទីតាមស្មើពួកគេវិញទេ។ ពួកយើងបាត់បង់ភាពជាខ្លួនឯងកាលពីមុន ហើយពួកគេក៏លេងការពារបានល្អណាស់ ពួកគេលេងជាមួយពួកយើងដោយភាពយុត្តិធម៌ ប៉ុន្តែពួកយើងទៅវិញទេដែលមិនមានដំណោះស្រាយណាមួយដើម្បីកែប្រែស្ថានការណ៍។

លោកគ្រូ Ole Gunnar Solskjaer
លោកគ្រូ Ole Gunnar Solskjaer
លោកគ្រូ Ole Gunnar Solskjaer

លោកគ្រូបានគូសបញ្ជាក់កំហុសទាំងពីរយ៉ាងរបស់អាជ្ញាកណ្ដាលថា៖

គ្រាប់បាល់ទី១គឺជាកំហុសឆ្គង(ដែលអាជ្ញាកណ្ដាលមិនគួរឲ្យ) ព្រោះBilly Sharp បានមករត់មកពាំង De Gea មិនឲ្យសង្គ្រោះបាល់ ប៉ុន្តែចុងក្រោយគ្រាប់បាល់ចុងក្រោយរបស់ពួកយើង(ដែល Martial ស៊ុត)ត្រូវអាជ្ញាកណ្ដាលសម្រេចមិនឲ្យមកខាងយើង។ខ្ញុំគិតថាអាជ្ញាកណ្ដាលមានកំហុសត្រង់ចំណុច២នេះ។ នៅមួយរយៈនេះមានបញ្ហាចម្រូងចម្រាសនិងលទ្ធផលប្លែកៗកើតឡើងក្នុងពិភពបាល់ទាត់ប៉ុន្តែលើកនេះវាបានកើតឡើងលើក្រុមពួកយើង។

លោកគ្រូ Ole Gunnar Solskjaer
ការប្រកួតរវាង Man UTD ​និង Sheffield 
ការប្រកួតរវាង Man UTD ​និង Sheffield 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T