ក្មេងស្រីអាយុ ១៩ខែម្នាក់ ត្រូវបានជាប់នៅក្នុងរថយន្ត មិនអាចយកចេញបាន រហូតដល់ឪពុក សម្រេចចិត្តវាយបំបែកកញ្ចក់រថយន្តតែម្តង ដើម្បីជួយសង្គ្រោះកូនស្រី ដែលជាប់នៅក្នុងរថយន្ត។

យោងតាមប្រភព័ពត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ស្រ្តីម្នាក់មានឈ្មោះថា Lianhe Wanbao បានរាយការណ៏ថា ហេតុការណ៏ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣ ត្រង់ចំណតរថយន្ត Jurong carpark ស្ថិតក្នុងប្រទេសសឹង្ហបុរី។ ស្រ្តីរូបនោះបានបន្តទៀតថា ប្តីរបស់គាត់មានឈ្មោះថា Lin Wan Rong អាយុ ៣៦ឆ្នាំ ជាមួយនឹងកូនស្រីពីរនាក់ អាយុ ២ឆ្នាំម្នាក់ និង ១៩ខែម្នាក់ បានទៅទិញទំនិញនៅហាង Jurong Point ស្ថិតក្នុងប្រទេសសឹង្ហបុរី។

គាត់បានបន្ថែមទៀតថា ខណៈពេលពួកគេបានទៅដល់ទីនោះ ប្តីរបស់គាត់ក៏បានឈប់រថយន្ត និងបានចេញពីរថយន្ត ជាមួយកូនស្រីអាយុ ២ឆ្នាំ ហើយបានដើរទៅយកកូនស្រី អាយុ ១៩ខែ ដែលអង្គុយនៅខាងក្រោយម្នាក់ឯង។ ក្រោយពេលប្តីរបស់គាត់ បានដើរទៅទ្វារខាងក្រោយនៃរថយន្ត ស្រាប់តែទ្វាររថយន្តបិទជាប់ បើកមិនបាន ធ្វើឲ្យប្តីគាត់មានការភិតភ័យយ៉ាងខ្លាំង។

យ៉ាងណាមិញ ប្តីរបស់ស្រ្តីរូបនោះ ដែលមានឈ្មោះថា Lin Wan Rong បានសម្រេចចិត្ត វាយបំបែកកញ្ចប់រថយន្ត ដើម្បីជួយសង្គ្រោះកូនស្រីរបស់ខ្លួន ចេញពីរថយន្តតែម្តង។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]