ប៉ូលីស បានធ្វើការចាប់ខ្លួន បុរសម្នាក់ ពីបទចាប់ពង្រត់ ក្មេងស្រីអាយុ ១៧ឆ្នាំ ម្នាក់ ពីខេត្ត ហឺប៉ី ទៅកាន់ ទីក្រុង សៀងហៃ ដើម្បីបង្ខំ អោយនាង ធ្វើការជា នារីរកស៊ីផ្លូវភេទ។

យោងតាមប្រភពព័ត៌មានចិន បានឲ្យដឹងថា ជនល្មើស មានឈ្មោះ ស៊ី កាវ បានល្បួង ក្មេងស្រី ឈ្មោះ ចាង ម៉េងម៉េង អាយុ ១៧ឆ្នាំ និង នារីម្នាក់ទៀត ដែលត្រូវបានដឹងថា ជាបុគ្គលិកធ្វើការ អោយហាងកាហ្វេមួយកន្លែង ក្នុងខេត្ត ហឺប៉ី ដោយជនល្មើស បានប្រើល្បិច ថានឹងនាំពួកនាង ដើរលេង នៅជុំវិញទីក្រុងសៀងហៃ។ ក្រោយមក ជនល្មើស បានយកឡាន មកទទួលពួកនាង រួចក៏ធ្វើដំណើរទៅកាន់ ទីក្រុងសៀងហៃតែម្តង។

លុះមកដល់ សៀងហៃ ជនល្មើស បាននាំពួកនាង ទៅកាន់ហាងសាឡន ធ្វើសក់ មួយកន្លែង នៅផ្លូវ ហុងស៊ីង។ នៅទីនោះហើយ ដែលពួកនាង ត្រូវបានចាប់បង្ខំ អោយបំរើភ្ញៀវ បើមិនដូច្នេះទេ ពួកនាងនឹងត្រូវ ជនល្មើស ឈ្មោះ ស៊ី កាវ នេះវាយធ្វើបាបជាក់ជាមិនខាន ហើយ ពួកនាង ត្រូវបានឃ្លាំមើលជាប្រចាំ និង អោយនៅក្នុងបន្ទប់ ចាក់សោរ នៅពេលដល់ ម៉ោងសំរាក។

យ៉ាងណាមិញ នាងត្រូវបានជួយសង្គ្រោះ អោយមានសេរីភាពឡើងវិញ បន្ទាប់ពីនាង បានផ្តល់លេខទូរស័ព្ទ របស់ឪពុកនាង ដល់ភ្ញៀវម្នាក់ រួចមក។ ក្នុងនោះផងដែរ ក្មេងស្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា នាងត្រូវបានបង្ខំអោយធ្វើការ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ ពាក់កណ្តាលយប់ ហើយនាងទទួលបានតែ ១៥០យ័ន (២៤ដុល្លារអាមេរិក) តែប៉ុណ្ណោះ ក្នុងភ្ញៀវម្នាក់ ហើយជនល្មើស បានឲ្យទៅម្ចាស់ហាងធ្វើសក់ ចំនួន ៥០យ័ន ផងដែរ ដែលជាអ្នកផ្តល់កន្លែង រកស៊ី អោយជនល្មើសរូបនេះ។ ទោះជាយ៉ាងណា តុលាការបានធ្វើការ សំរេចដាក់ទោស ជនល្មើស រូបនេះ អោយជាប់គុកចំនួន ១០ឆ្នាំ ចំណែកម្ចាស់ហាង សាឡនធ្វើសក់ ក៏ត្រូវបានជាប់ទោស ពីបទ ផ្តល់ទីកន្លែង ប្រកប ពេស្យាចារ ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]