ក្ដៅក្រហាយណាស់! Ferdinand រិះគន់កីឡាកររបស់ Man UTD ២នាក់នេះចំៗ ក្រោយចាញ់ Sheffield យ៉ាងអាម៉ាស់

//s9.kh1.co/08/086501da0a528a4debfda9a8e580e8fea970352a.jpg
កីទ្បា

 ២៨-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Ferdinand ឌឺដង Marcus Rashford និង Anthony Martial ថាចេះបំបាំងកាយ

អង់គ្លេស៖ លោក Rio Ferdinand ដែលជាអតីតកីឡាកររបស់ក្លិបបិសាចក្រហម Manchester United បានបង្ហាញអារម្មណ៍តក់ស្លុតចំពោះទម្រង់លេងរបស់ក្រុមកាលពីប្រកួតទល់នឹងក្លិប Sheffield United យប់ថ្ងៃទី២៨ កន្លងទៅនេះដោយបិសាចក្រហមចាញ់ក្រុមភ្ញៀវក្នុងដីខ្លួនឯង ១ ទល់នឹង ២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Manchester United និង Sheffield United 
ការប្រកួតរវាង Manchester United និង Sheffield United 

កីឡាករ២នាក់របស់ Sheffield គឺ Kean Bryan និង Oliver Burke ស៊ុតម្នាក់១គ្រាប់នៅនាទីទី ២៣ និង ៧៤ ខណៈខាង Man UTD មានតែ ប្រធានក្រុម Harry Maguire ប៉ុណ្ណោះដែលស៊ុតបាននៅនាទីទី៦៤។

ការប្រកួតរវាង Manchester United និង Sheffield United 
ការប្រកួតរវាង Manchester United និង Sheffield United 

បរាជ័យដ៏អាម៉ាស់របស់ Man UTD ទល់នឹងក្រុមឈរនៅបាតតារាងនេះបានធ្វើឲ្យលោក Ferdinand គ្រវីក្បាលហួសចិត្តនិងថែមទាំងបានបោះពាក្យរិះគន់ថា Man UTD មិនសមនឹងចាញ់ទាល់តែសោះព្រោះក្រុមលោកគ្រូបង្វឹក Ole Gunnar Solskjaer បានទម្លាក់ក្រុមខ្លាំងហង្សក្រហម Liverpool ក្នុងពាន FA Cup កាលពីពេលថ្មីៗទៅនេះតែបែរជាធ្វើមិនបានល្អទល់នឹង Sheffield ទៅវិញ និងបានរិះគន់កីឡាករ២នាក់គឺខ្សែប្រយុទ្ធMarcus Rashford និង Anthony Martial ថាពួកគេមិនបានជួយអ្វីទាល់តែសោះ ប្រៀបដូចកំពុងបំបាំងកាយយ៉ាងអ៊ីចឹង។

ខ្សែប្រយុទ្ធMarcus Rashford និង Anthony Martial
ខ្សែប្រយុទ្ធMarcus Rashford និង Anthony Martial

លោកបានថ្លែងប្រាប់ BT Sport បន្ទាប់ពីការប្រកួតចប់សព្វគ្រប់ថា៖

ពួកគេ(Man UTD)លេងមិនល្អនោះឡើយតាំងពីនាទីដំបូង ខ្ញុំដូចជាមើលមិនឃើញថាក្រុមនេះពិតជាក្រុម Manchester United មុនមែនឬក៏អត់។ខ្ញុំសុំកោតសរសើរដល់ Sheffield United ក្រុមរបស់លោក Chris Wilder ពិតជាធ្វើបានល្អណាស់ ប៉ុន្តែបើនិយាយពីខាង Man UTD វិញណា៎ គឺថា Bruno Fernandes ដែលជាទីពំនាក់របស់ក្រុមរយៈពេលប៉ុន្មានខែមកនេះ គឺលេងមិនបានល្អទេថ្ងៃនេះ Paul Pogba ក៏អ៊ីចឹងដែរ។ខ្ញុំគិតថាកន្លងមក Man UTD ធ្វើបានល្អប៉ុន្តែមិនមែនក្នុងប្រកួតនេះទេ។

លោក Rio Ferdinand
លោក Rio Ferdinand
លោក Rio Ferdinand

លោកបានបន្តទៀតថា៖

(Marcus) Rashford និង (Anthony) Martial ដូចជាចេះបំបាំងកាយអ៊ីចឹង ពួកគេគ្មានបានបង្កើតឱកាសឬជួយអ្វីដល់ក្រុមទាល់តែសោះតែម្ដង!

លោក Rio Ferdinand
ខ្សែប្រយុទ្ធMarcus Rashford និង Anthony Martial
ខ្សែប្រយុទ្ធMarcus Rashford និង Anthony Martial

ពេលនេះ Manchester United កំពុងឈរនៅលេខរៀងទី២ក្នុងតារាង Premier League ដោយមាន ៤០ពិន្ទុក្នុងដៃ ចាញ់ក្រុមមេឃខៀវ Manchester City ដែលសល់១ប្រកួតទៀតក្នុងដៃ មាន ៤១ ពិន្ទុ ហើយក្លិបនឹងត្រឡប់មកចូលលេងក្នុងក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ ដែលពួកគេត្រូវទៅសួរសុខទុក្ខ Arsenal ដល់កីឡដ្ឋាន Emirates ៕

ការប្រកួតរវាង Manchester United និង Sheffield United 
ការប្រកួតរវាង Manchester United និង Sheffield United 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T