រូបភាពខាងក្រោមនេះគឺបានបង្ហាញពីលទ្ធផល ក្រោយពីធ្វើការវះកាត់ប្ដូរមុខ ជូនបុរសម្នាក់ដែលរងគ្រោះថ្នាក់ដោយសារ ម៉ាស៊ីនកាត់ថ្ម។

យោងតាមប្រភពព័ត៌មានរបស់ឌេលីមែល បានឲ្យដឹងថា បុរសម្នាក់នេះមានអាយុ ៣៣ឆ្នាំ បានទទួលការប្ដូរឆ្អឹង និងស្បែកថ្មីកាលពីថ្ងៃទី១៥ ខែឧសភា ក្រោយពីហេតុការណ៍ដ៏គួរឲ្យរន្ធត់ ធ្វើឲ្យគាត់បាត់បង់ច្រមុះ ធ្មេញមួយខាងលើទាំងមូល និងថ្ពាល់។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា នេះគឺជាការវះកាត់ដ៏លឿនបំផុតដែលពុំធ្លាប់មាន។ មានគ្រូពេទ្យវះកាត់ម្នាក់ ដែលជួយធ្វើការវះកាត់ជូនបុរសម្នាក់នេះ បានប្រាប់ថា បុរសរងគ្រោះកំពុងតែរៀនលេបអាហារ និងបញ្ចេញសំលេង តែអាហារដែលគាត់លេបគឺអាចត្រឹមតែ វត្ថុរាវតែប៉ុណ្ណោះ ហើយក្នុងមួយសប្ដាហ៍គាត់អាចចេញដើរលេង ពីរបីដង ចំណែកឯការដកដង្ហើមរបស់គាត់ គឺប្រើប្រាស់បំពង់តូចចូលទៅតាម.ក របស់គាត់។

បុរសរងគ្រោះបានធ្វើការវះកាត់ត្រង់ ផ្នែកខាងលើនៃភ្នែកស្ដាំ និងផ្នែកខាងក្រោមនៃភ្នែកឆ្វេង និងតាមផ្ទៃមុខរហូតមកដល់.ក របស់គាត់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះមុខរបស់បុរសម្នាក់នេះ និងបច្ចេកវិទ្យានៃការវះកាត់របស់គ្រូពេទ្យ? សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]