លោកព្រះ Zlatan ចេញមុខបកស្រាយរឿងប្រើពាក្យអសុរោះនិងជល់ក្បាលគ្នាជាមួយ Lukaku ហើយ

//s9.kh1.co/73/73091ff65d619bb75a9efa9b0a72d8ca500b23eb.jpg
កីទ្បា

 ២៨-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Zlatan បកស្រាយថាគេមិនបានរើសពើងពូជសាសន៍នោះឡើយ

អ៊ីតាលី៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic ដែលទទួលបានរហស្សនាមពីអ្នកគាំទ្របាល់ទាត់ថា "លោកព្រះ"បាននិយាយម្ដងហើយម្ដងទៀតថាការឈ្លោះទាស់ទែងគ្នាលើទីលានរវាងគេនិងអតីតមិត្តរួមក្រុមកាលនៅក្លិបបិសាចក្រហម Manchester United គឺ Romelu Lukaku មិនមែនមកពីបញ្ហារើសអើសពណ៌សម្បុរជាតិសាសន៍នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជម្លោះរវាង Zlatan  និង Lukaku 
ជម្លោះរវាង Zlatan  និង Lukaku 

កាលពីថ្ងៃអង្គារឈានចូលថ្ងៃពុធកន្លងទៅនេះក្នុងការប្រកួតដណ្ដើមពានរង្វាន់ Coppa Italia រវាង AC Milan និង Inter Milan គឺ Zlatan បានឈ្លោះប្រកែកគ្នាជាមួយនឹង Lukaku ដល់ថ្នាក់ជល់ក្បាលគ្នា ដែលការប្រកួតនោះគឺបញ្ចប់ទៅដោយលទ្ធផល Inter Milan យកឈ្នះ AC Milan ២ ទល់នឹង ១ ប៉ុន្តែអ្នកគាំទ្រទាំងអស់នៅតែដក់ចិត្តនឹងរឿងនេះនិងចង់ដឹងថាមូលហេតុអ្វីទើបបានជាពួកគេដល់ថ្នាក់ទាស់ទែងគ្នាលើទីលានបែបនេះ។

ជម្លោះរវាង Zlatan  និង Lukaku 
ជម្លោះរវាង Zlatan និង Lukaku 

គេបានឃើញ Zlatan បានស្រែកដាក់ Lukaku បន្ទាប់ពីទទួលបានកាតក្រហមពីលោកអាជ្ញាកណ្ដាល Paolo Valeri ថា៖

ទៅប្រើមន្តអាគមន៍ Voodoo ស្អីរបស់ឯងទៅ អាសត្វលា!

ខ្សែប្រយុទ្ធ Zlatan Ibrahimovic 

បន្ទាប់ពីនោះមក អ្នកគាំទ្រនាំគ្នាគិតថា Zlatan និយាយនេះក្នុងន័យរើសអើងពូជសាសន៍និងទាក់ទងដល់សាសនាមន្តអាគមន៍ជាដើមប៉ុន្តែពេលនេះសាមីខ្លួនចេញមុខបកស្រាយក្នុងគណនីបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនហើយថា៖

នៅក្នុងពិភពរបស់ ZLATAN គឺគ្មានពាក្យថា រើសអើងពូជសាសន៍ឡើយ ពួកយើងជាមនុស្សដូចគ្នានិងពូជសាសន៍តែមួយដូចគ្នា ពួកយើងនៅស្មើគ្នាជានិច្ច!!!

ខ្សែប្រយុទ្ធ Zlatan Ibrahimovic 

យ៉ាងណាមិញ Zlatan នៅឆ្លៀតបង្ហោះពាក្យដៀមដាមមួយប្រយោគដែរថា៖

ពួកយើងជាកីឡាករតែទាំងអស់គ្នាហ្នឹងតែកីឡាករខ្លះល្អជាងកីឡាករដទៃទៀត។

ខ្សែប្រយុទ្ធ Zlatan Ibrahimovic 
ខ្សែប្រយុទ្ធ Romelu Lukaku  និង Zlatan Ibrahimovic 
ខ្សែប្រយុទ្ធ Romelu Lukaku  និង Zlatan Ibrahimovic 

ការពិតទៅ Zlatan និង Romelu Lukaku បានដៀមដាមគ្នាតាំងពីយូរមកហើយគឺ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២០មកម៉្លេះដោយកាលពោះ Lukaku បានបង្ហោះសារមួយក្រោយទទួបានជ័យជម្នះលើក្លិប AC Milan ៤ ទល់នឹង២ ថា៖

មានស្តេចមួយទើបនឹងចាប់កំណើតនៅ Milan

 Romelu Lukaku 
ខ្សែប្រយុទ្ធ Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku

Zlatan Ibrahimovic បានរង់ចាំយ៉ាងអត់ធ្មត់រហូតដល់ការប្រកួតទល់នឹង Inter Milan នៅខែតុលាឆ្នាំ២០២០ដោយ AC Milan បានយកឈ្នះក្នុងលទ្ធផល ២ ទល់នឹង ១ មុននឹងបង្ហោះសាមួយក្នុងន័យឌឺដង Lukaku ថា៖

គ្មានស្ដេចឯណានៅ Milan ទេ មានតែព្រះប៉ុណ្ណោះ!

ខ្សែប្រយុទ្ធ Zlatan Ibrahimovic 
ខ្សែប្រយុទ្ធ Zlatan Ibrahimovic 
ខ្សែប្រយុទ្ធ Zlatan Ibrahimovic 

រឿងរ៉ាវនៅពីក្រោយពាក្យថា "មន្តអាគមន៍"ដែល Zlatan បានប្រើទៅលើ Lukaku គឺមកពីកាលឆ្នាំ២០១៨ ខ្សែប្រយុទ្ធសញ្ជាតិបែលស៊ិករូបនេះបានបដិសេធមិនបន្តកុងត្រាជាមួយក្លិបបាល់ទាត់ Everton ដោយសារគេបានទៅរកគ្រូធ្មប់នៅអាហ្វ្រិក ហើយគ្រូនោះបានបង្ហាញផ្លូវប្រាប់គេថាគេមិនគួរបន្តកុងត្រានៅ Everton ទៀតឡើយដោយសារមានជាប់មន្តអាគមន៍ក្នុងនោះប៉ុន្តែក្រោយមក Lukaku ចេញមុខបដិសេធថាវាមិនមែនជាការពិតទេហើយនិយាយថាគេជាអ្នកកាន់សាសនារ៉ូមាំងកាតូលិកនិងមិនបានទាក់ទងនឹងសាសនាអំពើមន្តអាគមន៍ណាមួយនោះឡើយ។

សកម្មភាពជម្លោះរវាង Zlatan ​និងLukaku 
សកម្មភាពជម្លោះរវាង Zlatan ​និងLukaku 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T