ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ឈ្មោះសែ រីម អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែត្រូវបានក្របីខ្លួនឯង ដែលកំពុងឡើង.កពេញកម្លាំងវ័ធធ្លាយ ឆ្អឹងជំនីរហូរឈាមដាបប្រកាច់ស្លាប់ ក្នុងថ្លុកឈាមភ្លាមៗទៅលើ ធរណីចោលប្រពន្ធ និងកូន២នាក់ ។

ហេតុការណ៍នេះកើតឡើងនៅ ម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៣០ ឧសភា ២០១៣ នៅភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ជាភូមិកំណើតរបស់បុរសរងគ្រោះ ខណៈក្របីវ័ធឡើង.ករបស់គាត់វ័ធគ្នា យ៉ាងខ្លាំងជាមួយក្របីឡើង.ករបស់អ្នកស្រុក។ ពេលនោះបុរសរងគ្រោះ ស្រវឹងស្រាស្រឿងៗចូលទៅឃាត់ បំបែកចាប់យកក្របីរបស់ខ្លួន ទៅចងទុកនៅផ្ទះវិញ ក៏ស្រាប់តែក្របីស្ទុះមកវ័ធទាំង កំរោលអត់ស្គាល់ម្ចាស់ វ័ធហើយវ័ធទៀតរហូតធ្លាយឆ្អឹងជំនីរ ដោតស្នែងជាប់ច្រងាងឈាមហូរ កាត់ថ្លុកធ្វើឱ្យគាត់ប្រកាច់ស្លាប់ នៅនឹងកន្លែងតែម្តង៕

 

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]