កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី ២៩ ឧសភា កន្លងទៅនេះ មានគ្រោះថ្នាក់មួយ បានកើតឡើង បណ្តាលអោយបងប្អូនពីរនាក់ ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌។

ប្រភពព័ត៌មានចិន បានឲ្យដឹងថា បងប្អូនប្រុសស្រី ពីរនាក់ បាននាំគ្នា រៀនជិះម៉ូតូ នៅលើដំបូលអាគារមួយកន្លែង ក្នុងទីក្រុង វិនចូវ ខេត្ត សឺជាំង ប្រទេសចិន ហើយក៏បានជ្រុះធ្លាក់ពីលើអាគារ ចុះមកក្រោម ស្លាប់ទាំងពីរនាក់បងប្អូន តែម្តង។ អ្នករាយការណ៍ បានឲ្យដឹងថា ឧបទ្ធវហេតុនេះ បានកើតឡើង ក្រោយពីពួកគេ មិនអាចគ្រប់គ្រងការបញ្ជាបាន ខណៈកំពុងតែហ្វឹកហាត់ ជិះម៉ូតូនៅលើដំបូលអាគារ ហើយទីតាំងនៅលើដំបូលនោះ មិនសូវជាធំប៉ុន្មានឡើយ។ ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ជនរងគ្រោះ ដែលជាបងប្រុស មានឈ្មោះ Hu អាយុ ២៧ឆ្នាំ ចំណែកឯ ជនរងគ្រោះម្នាក់ទៀត ត្រូវជាប្អូនស្រី អាយុ ២០ឆ្នាំ។

តើប្រិយមិត្តយល់យ៉ាងណា?




ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]