ព្រឹត្តិការណ៍បង្ហាញម៉ូដដ៏ធំរបស់ «ឡាឈូក» ត្រៀមខ្លួនវិលវិញសម្រាប់ YEATRAA.02 (មានវីដេអូ)

//s9.kh1.co/ee/eeee760dcdc6283f8ed670fc9f2c68997b07ccf8.jpg
តារា & កម្សាន្ដ

 ២៨-មករា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ឡាឈូក ឬក៏ La Chhouk Recycled & Creative Fashion នឹងរៀបចំកម្មវិធីបង្ហាញម៉ូដដ៏ធំដែលមានឈ្មោះថា YEATRAA.02

ភ្នំពេញ៖ នាថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ ឡាឈូក ឬក៏ La Chhouk Recycled & Creative Fashion នឹងរៀបចំកម្មវិធីបង្ហាញម៉ូដដ៏ធំដែលមានឈ្មោះថា YEATRAA.02 នៅឯសណ្ឋាគារ Hyatt Regency Phnom Penh។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្លៀកបំពាក់ដែលត្រៀមយកមកបង្ហាញក្នុងកម្មវិធីបង្ហាញម៉ូដដ៏ធំនាពេលខាងមុខនេះគឺធ្វើឡើងពីសំណល់ប្លាស្ទិកដែលមានដូចជា ថង់ប្លាស្ទិក បំពង់បឺត ក្រវិលដបជ័រ ក្រវិលដបដែក និងបាវស៊ីម៉ងត៍ ដែលឡាឈូកគ្រោងនឹងបង្ហាញម៉ូដសម្លៀកបំពាក់ដល់ទៅជាង ៤០ ឈុតឯណោះនៅថ្ងៃកម្មវិធី។

យ៉ាងណាមិញ ឡាឈូក ក៏ធ្លាប់បានរៀបចំកម្មវិធីបង្ហាញម៉ូដបែបនេះម្តងរួចមកហើយកាលពីឆ្នាំ ២០១៩ ដែលមានឈ្មោះថា YEATRAA ដែលបញ្ចប់ទៅដោយជោគជ័យខ្លាំងមែនទែន ថែមទាំងមានការគាំទ្រពីមហាជនយ៉ាងច្រើនកុះករ។

YEATRAA by La Chhouk កាលពីឆ្នាំ ២០១​៩

គួរបញ្ជាក់ផងដែរថា ក្រុមឡាឈូក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៤ មកម្ល៉េះដែលមាន លោក អ៉ិត សុវណ្ណារាជ ជាស្ថាបនិករួមជាមួយនឹងនិស្សិតដែលបញ្ចប់ការសិក្សា និងកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គោលបំណងនៃការបង្កើតក្រុមនេះឡើងគឺពួកគាត់ចង់ឲ្យមហាជនទាំងអស់ឲ្យយល់ដឹងបន្ថែមទៅលើបរិស្ថានដែលអាចបង្កឲ្យមានផលប៉ះពាល់ដោយសារសម្រាមប្លាស្ទិកនេះ ហើយពួកគេអាចកាត់បន្ថយការបោះចោលវត្ថុទាំងនេះ ដោយយកមកប្រើប្រាស់ឡើងវិញ ហើយកែច្នៃទៅជាសម្លៀកបំពាក់៕

លោក អ៉ិត សុវណ្ណារាជ ស្ថាបនិក La Chhouk Recycled & Creative Fashion
លោក អ៉ិត សុវណ្ណារាជ ស្ថាបនិក La Chhouk Recycled & Creative Fashion

ទស្សនាវីដេអូទាក់ទងនឹង YEATRAA.02 ខាងក្រោម៖

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T