ទាំងស្អាត ទាំងចិត្តបុណ្យ តារាទាំងនេះ ជាប់ឈ្មោះជាតារាលើកស្ទួយមុខមាត់ជាតិ

//s9.kh1.co/e2/e269cf89d2d15f800d84064d0da1bf5439c9a095.jpg
តារា & កម្សាន្ដ

 ២៩-មករា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

តារាប្រុសស្រីទាំងប្រាំដួងនេះ មិនត្រឹមតែស្អាត តែថែមទាំងមានទឹកចិត្តសប្បុរស និងការលះបង់ខ្ពស់ដើម្បីប្រទេស និងសង្គមជាតិទាំងមូល

ភ្នំពេញ: ភាពស្រស់ស្អាត ឆ្លាត និងមានសមត្ថភាពគឺជាអ្វីដែលមនុស្សម្នាក់ៗរមែងតែងតែត្រូវការជាចំបាច់នៅក្នុងជីវិតរស់នៅរបស់មនុស្សម្នាក់ៗ។ យ៉ាងណាមិញ ចំណែកឯតារាល្បីៗប្រចាំប្រទេសកម្ពុជាមិនត្រឹមតែមាន កេរ្តិ៍ឈ្មោះ កត្តិយស និងរូបសម្បត្តិស្រស់ស្អាត​តែប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាអ្នកដែលបានបម្រើឲ្យវិស័យសប្បុរសធម៌ប្រចាំប្រទេសកម្ពុជា ផងដែរ។ តារាចិត្តបុណ្យទាំងនោះរួមមាន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/

 អ្នកនាង​ម៉ូលីកា ជាអតីតតារាចម្រៀងប្រចាំផលិតកម្ម Rock កន្លងមកនេះ អ្នកនាង បានចូលរួមឧបត្ថម្ភថវិកា១ពាន់ដុល្លារតាមរយ:លោកជំទាវហ៊ុន ស៊ីណាតជួយដល់កុមារកំព្រានៅខេត្តសៀមរាបដែលរស់នៅក្នុងមណ្ឌល និងកំពុងតែ​ជួបប្រទះនិងកង្វះខាតផ្នែកជីវភាព ទង្វើរបស់អ្នកនាងត្រូវបានមតិសាធារណជន កោតសរសើរ និងសាទរយ៉ាងខ្លាំងចំពោះទង្វើមនុស្សធម៌ ដ៏ប្រពៃមួយនេះ។

អ្នកនាង​ម៉ូលីកា
អ្នកនាង​ម៉ូលីកា

២/

កញ្ញា ស៊ិន យូប៊ិន ជាតារាសម្តែងស្រី ដ៏ឆ្នើមលំដាប់ប្រទេស ហើយកាលពីពេលថ្មីៗ នេះ កញ្ញាបានចូលរួមឧបត្ថម្ភ​ទឹកប្រាក់​​ផ្ទាល់ខ្លួន​ជាង ៣០០ដុល្លារ ជួយ​ដល់​សិស្ស​សាលា​នៅ​ខេត្ត​កំពង់ចាម ដែលជំនួយឧបត្ថម្ភត្រូវប្រើដើម្បីជាការរៀបចំជាសម្ភារៈសិក្សា និងបរិក្ខារសិក្សានានាជាដើម។

កញ្ញា ស៊ិន យូប៊ិន
កញ្ញា ស៊ិន យូប៊ិន

៣/

 អ្នកនាង ចន ច័ន្ទលក្ខិណា​ ទោះបីជាអ្នកនាងជាតារាស្រីដែលមានវ័យរាងចាស់បន្តិចក៏ពិតមែន តែប្រធានសមាគមសិល្ប;កម្ពុជារូបនេះ បានចូលរួមជួយនៅក្នុងសកម្មភាពមនុស្សធម៌ធម៌ជាច្រើន​ដូចជា ជួយដល់អ្នកដែលខ្វះខាតខាងជីវភាព ពិសេសគឺសិល្បករ សិល្បការនី ដែលខ្វះខាតជាដើម។

អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា

៤/

លោកតាំង គីមសួ លោកត្រូវបានគេស្គាលជាតារាមួយរូបដែលតែងតែជួយថែរក្សា និងដាំដុះព្រៃឈើ ជាក់ស្តែងលោកត្រូវបានគេ ស្គាល់ច្រើនតាមរយ:គម្រោងបណ្តុះកូនឈើ និងដាំដើមឈើឡើងវិញ នៅក្នុងតំបន់ឱរ៉ាល់ជាដើម​ សកម្មភាព និងទង្វើនៃការលះបង់របស់លោកត្រូវបានគេគាំទ្រយ៉ាងខ្លាំង

លោកតាំង គីមសួ
លោកតាំង គីមសួ

៥/

 អ្នកនាង ពេជ្រ សោភា ម្ចាស់បទទឹកភ្នែកក្មេងរើសសំរាម ត្រូវបានគេស្គាល់ថាជាតារាម្នាក់ដែលមានទឹកចិត្តសប្បុរសធម៌ ជាក់ស្តែងអ្នកនាងក៏ធ្លាប់បានជួយដល់កុមារកំព្រា នៅតាមមណ្ឌល ហើយប្រការដែលគួរឲ្យកត់សម្គាល់នោះគឺថា កំពុងពេលដែលប្រទេសជួបនិងគ្រោះទឹកជំនន់កាលពីពេលកន្លងទៅអ្នកនាងក៏បានចូលរួមជួយក្នុងសកម្មភាពនោះផងដែរ។

អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
ពេជ្រ សោភាចនច័ន្ទ លក្ខិណាស៊ីន យូប៊ីនម៉ូលីកា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T