ខេត្តកំពង់ស្ពឺ ៖ បុរសរងគ្រោះម្នាក់ឈ្មោះណឹប ចាន់ណន អាយុ៥២ឆ្នាំ រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បានស្លាប់ភ្លាមៗនៅនឹងកន្លែង កំពុងព្យួរសេរ៉ូមនៅផ្ទះរបស់គាត់ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី៣០ ឧសភា ២០១៣ ក្រោយពេលគាត់មក ពីលាងឡានវិញ មានអាការអស់កម្លាំង ក៏ហៅគ្រូពេទ្យឯកជនភូមិឱ្យមកដាក់សេរ៉ូម ។ ក្រោយមកបានបន្តិចក៏សន្ធំ ខ្សោយទៅៗដាច់ខ្យល់ស្លាប់តែម្តង ។

នៅវេលាព្រឹកថ្ងៃទី៣១ ឧសភា ២០១៣ អាជ្ញាធរមានសមត្ថកិច្ចរួមមាន ព្រះរាជអាជ្ញា វេជ្ជបណ្ឌិតកោសល្យ វិច័យមន្ទីរពេទ្យបង្អែកខេត្ត និងប៉ូលិសព្រហ្មទណ្ឌបច្ចេកទេស បានមកត្រួតពិនិត្យចេញសេចក្តីសន្និដ្ឋានថា នេះជាប្រតិកម្មថ្នាំ ទើបបណ្តាលឱ្យជនរងគ្រោះស្លាប់ ក៏ឈានដល់ការចាប់ឃាត់ខ្លួន គ្រូពេទ្យឯកជនឈ្មោះស៊ុម និ អាយុ៥៤ឆ្នាំ នៅភូមិជាមួយជនរងគ្រោះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]