រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​​ចំនួន​៩​នាក់​ត្រូវបាន​​សមត្ថ​កិច្ច​​នគរបាល​​ផ្នែក​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​ចំការ​មន ​ដឹក​នាំ​ដោយ​លោក​វរសេនីយ៍​​ត្រី ហ៊ាង ​ថារ៉េត អធិការ​រង​​នគរបាល​ខណ្ឌ​ចំការ​មន និង​លោក​យឹម ​ហួង ប្រធាន​ផ្នែក​​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ចំការ​មន ​ដោយ​មាន​បញ្ជា​ដឹក​នាំពីលោក​វរសេនីយ៍​​ឯក អ៊ុច ​សុខុន អធិ​ការ​នគរបាល​​ខណ្ឌ​​បាន​បើក​​ប្រតិ​បត្តិ​ការ​ស្រាវជ្រាវ​ចាប់​ខ្លួន​​បាន​បន្ត​បន្ទាប់​កាលពី​ថ្ងៃ​ទី​៩ មករា ​ឆ្នាំ​២០១២ ។

លោកវរសេនីយ៍​ឯក អ៊ុច ​សុខុន ​អធិ​ការ​​​នគរ​បាល​​ខណ្ឌ​ចំការ​មន បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​​ទាំង​៩​នាក់​ដែល​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ គឺ​សុទ្ធសឹង​ជា​មុខសញ្ញា​ចោរ​ប្លន់​ម៉ូតូ​​ស៊េរីទំនើប (ស្គូពី) ​និង​ជា​មុខសញ្ញា​ឆក់​​យ៉ាង​សកម្ម​ក្នុង​​រាជ​ធានីភ្នំពេញ ។ ដូច្នេះ​​ក្រោយ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​​​ទាំង​៩​នាក់​​នេះ សមត្ថ​កិច្ច​​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ពួក​គេ​ទៅ​សាលា​ដំបូង​រាជ​ធានី ដើម្បី​​​ផ្តន្ទាទោស​​តាម​ច្បាប់។ ​ទន្ទឹម​​នឹង​នេះ​ដែរ សមត្ថ​កិច្ច​​ក៏​បាន​​អំពាវ​នាវ​ដល់បង​ប្អូន​​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​អំពើ​​​ប្លន់​ប្រដាប់​អាវុធ​​​​នា​ពេល​កន្លង​មក​ សូម​​​មេត្តា​​​យកឯក​សារ​​ពាក់​ព័ន្ធ​​មក​ផ្ទៀត​​ផ្ទាត់​គ្នា​​នៅ​អធិ​ការ​ដ្ឋាន​​នគរ​​បាល​ខណ្ឌ​ចំការ​មន ព្រោះ​សមត្ថ​កិច្ច​​​បាន​ដក​ហូត​ម៉ូតូ​ដែល​ក្រុម​ចោរ​​ទាំង​នោះ​​ជិះ​ធ្វើ​សកម្ម​ភាព​​ប្លន់​កន្លង​​មក​ផង​ និង​ម៉ូតូ​ដែល​ពួក​គេ​ប្លន់​​បាន​ផង សរុប​ទាំង​អស់​​៦​គ្រឿង ។ លោកអធិការ​​អ៊ុច សុខុន ​បាន​មាន​ប្រ​សាសន៍​​ថា ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរ​ប្លន់​មួយសម្បុកធំនេះ គឺ​មាន​ការ​ដឹក​នាំ​បញ្ជា​ពី​លោក​ឡូ ុយុយ ​អភិ​បាល​​ខណ្ឌ​ចំ​ការ​មន ​ដែលជា​ប្រ​ធាន​គណ​ៈ​បញ្ជា​​​ការ​ឯក​ភាព​ខណ្ឌ និង​លោក​ឧត្តម​សេនីយ៍ត្រី ទូច ណា​រ៉ុថ ស្នង​​​ការ​​​​​​នគរ​បាល​​រាជ​ធានី​​ភ្នំពេញ ។

សូម​បញ្ជាក់ថ​ា ប្រ​តិ​បត្តិ​ការ​​​ឃាត់ខ្លួន​​ក្រុម​ជនសង្ស័យ​​ចោរ​​ប្លន់​​ និង​ឆក់​ទាំង​៩​នាក់ខាង​លើ​នេះ​ សមត្ថ​កិច្ច​​ដក​ហូត​បាន​​អាវុធ​ខ្លី​​ម៉ាក K54 ​ពណ៌​ស ​មួយ​ដើម ហើយ​អាវុធ​​នេះ​ក្រុម​ចោរ​ធ្លាប់​បាញ់​សម្លាប់​​ជន​រង​គ្រោះ​​ប្លន់​យក​ម៉ូតូ​​​​នៅភូមិ​សាស្ត្រ​​​ខណ្ឌ​ទួល​គោក​ កាល​ពី​វេលា​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​​​៦ មក​រា ​ឆ្នាំ​២០១២ ​ថ្មី​ៗ​នេះ​ ។ ជាង​នេះ​ទៅ​ទៀត​ ក្រុមជន​​ទាំង​នោះ​ធ្លាប់ធ្វើ​សកម្ម​ភាព​​ប្លន់​ម៉ូតូ​​ស្គូ​ពី​​នៅចុងឆ្នាំ​២០១១ និង​ដើម​ឆ្នាំ​២០១២ ​យ៉ាង​សកម្ម​ក្នុង​រាជ​ធានីភ្នំពេញ ។

ក្រុម​ជន​ទាំង​៩​នាក់​​នេះ​ ២​នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ក្នុង​ភូមិ​សាស្រ្ត​សង្កាត់​បឹងកេងកងទី១​ ខណ្ឌ​ចំការ​មន ហើយ​ម្នាក់​ទៀត​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នៅ​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន​និង​៦​នាក់​ទៀត​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​នៅ​ក្នុង​ភូមិសាស្ត្រ​​សង្កាត់បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​​។

ជនសង្ស័យ​ទាំង​៩​នាក់​ខាង​លើ​នេះ​ ១-​ឈ្មោះ​នូ សុខមេ៉ង​ អាយុ​១៧ឆ្នាំ ២-ឈ្មោះ​អ៊ុក ឧត្តម​ អាយុ​១៦​ឆ្នាំ ៣-ឈ្មោះ​សុខ ជា អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ​សុខ ខាត់ អាយុ​១៩​ឆ្នាំ ៥-​ឈ្មោះ​នី​ ពិសិដ្ឋ អាយុ​១៩​ឆ្នាំ ៦-​ឈ្មោះ​ហេង​ អ៊ូរ៉ាស៊ី អាយុ​១៩​ឆ្នាំ ៧-ឈ្មោះតាំង ឈុន​ហេង អាយុ​២៣​ឆ្នាំ ៨-ឈ្មោះ​លឹម​ វិទូ អាយុ​២១ឆ្នាំ និង​៩-ឈ្មោះ​គង់ ឥស្សាត អាយុ​១៨ឆ្នាំ​ ៕ 

 

ដកស្រង់ពីគេហទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]