តេីតារាណាខ្លះ មេម៉ាយ តែទទួលបានក្ដីស្រលាញ់ខ្លាំង ពីគូស្នេហ៍ថ្មី?

//s9.kh1.co/22/2240c1c9e15ddd7da097049f1b4ac1b23c25c3e2.jpg
តារា & កម្សាន្ដ

 ២៩-មករា-២០២១ ១០ល្ងាច · ៣ ឆ្នាំមុន

ពិតណាស់ ប៉ុន្មានឆ្នាំមកនេះ មានតារាខ្មែរជាច្រើនបានជួបស្នេហាថ្មី សាងក្ដីសុខជាមួយគ្នាធ្វើឲ្យហ្វេនច្រណែនមិនស្ទើរក្រោយបែកបាក់ជាមួយអ្នកចាស់។

ភ្នំពេញ៖ ការប្រើជីវិតគូ ត្រូវទាមទារឲ្យមានបុគ្គលិកលក្ខណៈ និងអត្តចរិតដូចឬស្រដៀងគ្នាទើបអាចកសាងជីវិតរស់នៅជាមួយគ្នាបានយូរអង្វែង។ តែទោះបីជាយ៉ាងណា ក៏យើងតែងតែសង្កេតឃើញសង្គមាបច្ចុប្បន្ន មានស្វាមីភរិយាជាច្រើនបានលែងលះគ្នា ដោយសារហេតុផលខុសៗគ្នា ដោយមានគូខ្លះលើកឡើងពីការរស់នៅជាមួយគ្នាមិនចុះសម្រុង ចំណែកខ្លះទៀត មកពីបញ្ហាប្រច័ណ្ឌជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងនោះក៏មានសិល្បករ សិល្បការិនីខ្មែរជាច្រើនដួងបានរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់ និងបានសម្រេចចិត្តលែងលះគ្នាវិញផងដែរ។ បន្ទាប់ពីធ្វើការលែងលះគ្នាមិនបានប៉ុន្មាន ក៏មានតារាខ្លះបានរកឃើញនូវគូស្នេហ៍ថ្មីមកស្អំបេះដូង ជំនួសអ្នកចាស់ទៀតផង។ ម្យ៉ាងវិញទៀត គូស្នេហ៍ថ្មីរបស់ពួកគេ សុទ្ធសឹងតែជាមនុស្សល្អ និងចេះយកចិត្តទុកដាក់មើលថែបានយ៉ាងគួរឲ្យសរសើរ។ 

មិនតែប៉ុណ្ណោះ តារាទាំងនេះបានបង្ហាញមុខមាត់គូស្នេហ៍ថ្មីជាសាធារណៈ ដែលអាចនិយាយបានថាសកម្មភាពទាំងនោះ អាចបញ្ជាក់ឲ្យអ្នកគាំទ្រជាច្រើនបានដឹងថា ទំនាក់ទំនងស្នេហាថ្មីរបស់ពួកគេកាន់តែរឹងមាំជាងមុន ហើយយល់ចិត្តគ្នាខ្លាំងទៀតផង។ ចំពោះតារាធ្លាប់លែងលះគ្នា តែទទួលបានក្ដីស្រលាញ់ខ្លាំងពីដៃគូស្នេហ៍ថ្មីនោះមានដូចជា៖ 

១៖ អ្នកនាង សុខ សោម៉ាវត្តី

បើទោះបីធ្លាប់លែងលះជាមួយស្វាមី និងមានកូនស្រីម្នាក់រួចក៏ពិតមែន តែអ្នកនាង សុខ សោម៉ាវត្តី កំពុងមានស្នេហាថ្មីជាមួយកម្លោះសង្ហាជាគីឡាករបាល់ទាត់ម្នាក់ផងដែរ។ 

 អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍
 អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍
 អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍
 អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍
 អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍
 អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍

២៖ អ្នកនាង ពេជ្រ សោភា

ជាការពិត តារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា ធ្លាប់បានរៀបការ និងបានលែងលះគ្នាជាមួយស្វាមី តែពេលនេះនាងក៏ទទួលបានស្នេហាថ្មីជាមួយតារាប្រុសរូបសង្ហាខ្ពស់ស្រលះគឺលោក ឆឹម សក្កដាផងដែរ។ 

 អ្នកនាង ពេជ្រ សោភា និងគូស្នេហ៍
 អ្នកនាង ពេជ្រ សោភា និងគូស្នេហ៍
 អ្នកនាង ពេជ្រ សោភា និងគូស្នេហ៍
 អ្នកនាង ពេជ្រ សោភា និងគូស្នេហ៍
 អ្នកនាង ពេជ្រ សោភា និងគូស្នេហ៍
 អ្នកនាង ពេជ្រ សោភា និងគូស្នេហ៍

៣៖ អ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា

តារាស្រីស្បែកសខ្ចី អ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា ក្រោយរៀបការបង្កើតបានកូនប្រុសម្នាក់រួច នាងក៏បានលែងលះជាមួយស្វាមី តែក្រោយមានឈ្មោះជាស្រ្តីមេម៉ាយមិនបានប៉ុន្មានផង បច្ចុប្បន្ន នាងក៏រកបានគូស្នេហ៍ថ្មីផងដែរ។

អ្នកនាង ថៃ នារីសុជាតា និងគូស្នេហ៍
អ្នកនាង ថៃ នារីសុជាតា និងគូស្នេហ៍
អ្នកនាង ថៃ នារីសុជាតា និងគូស្នេហ៍
អ្នកនាង ថៃ នារីសុជាតា និងគូស្នេហ៍
អ្នកនាង ថៃ នារីសុជាតា និងគូស្នេហ៍
អ្នកនាង ថៃ នារីសុជាតា និងគូស្នេហ៍

៤៖ អ្នកនាង ភិន សុដាលីស

  ថ្មីៗនេះ​តារាស្រីអ្នកនាង ភិន សុដាលីស បានសម្រេចចិត្ត បើកបង្ហាញឲ្យឃើញពីមុខមាត់គូស្នេហ៍របស់ខ្លួនជាលើកដំបូង ខណៈមានឈ្មោះជាស្រ្តីមេម៉ាយកូនមួយច្រើនឆ្នាំ។ 

 អ្នកនាង ភិន សុដាលីស
 អ្នកនាង ភិន សុដាលីស
អ្នកនាង ភិន សុដាលីស និងគូស្នេហ៍
អ្នកនាង ភិន សុដាលីស និងគូស្នេហ៍
អ្នកនាង ភិន សុដាលីស និងគូស្នេហ៍
អ្នកនាង ភិន សុដាលីស និងគូស្នេហ៍

៥៖ អ្នកនាង ស៊ឹម សូលីកា

ចំណែកតារាស្រីជើងចាស់អ្នកនាង ស៊ឹម សូលីកា ក៏មិនខុសពីតារាខាងលើនោះដែរ ក្រោយលែងលះជាមួយស្វាមី បច្ចុប្ប្បន្ននាងបានរៀបការជាមួយតារាសម្ដែងជើងចាស់ដូចគ្នាគឺលោក អេង ឬទ្ធី។

អ្នកនាង ស៊ឹម សូលីកា និងស្វាមី
អ្នកនាង ស៊ឹម សូលីកា និងស្វាមី
អ្នកនាង ស៊ឹម សូលីកា និងស្វាមី
អ្នកនាង ស៊ឹម សូលីកា និងស្វាមី
អ្នកនាង ស៊ឹម សូលីកា និងស្វាមី
អ្នកនាង ស៊ឹម សូលីកា និងស្វាមី

៦៖ អ្នកនាង ចនច័ន្ទ លក្ខិណា 

ងាកមកមើលតារាស្រីជើងចាស់អ្នកនាង ចនច័ន្ទ លក្ខិណា វិញ បន្ទាប់ពីសម្រេចចិត្តលែងលះនឹងស្វាមីបានជាច្រើនឆ្នាំ ពេលនេះនាងក៏បានរកឃើញគូស្នេហ៍ថ្មី  និងកំពុងទាក់ទងគ្នា បង្ហាញសកម្មភាពយ៉ាងផ្អែមល្ហែមបែបចាស់ទុំផងដែរ។ 

អ្នកនាង ចនច័ន្ទ លក្ខិណា និងគូស្នេហ៍
អ្នកនាង ចនច័ន្ទ លក្ខិណា និងគូស្នេហ៍
អ្នកនាង ចនច័ន្ទ លក្ខិណា និងគូស្នេហ៍
អ្នកនាង ចនច័ន្ទ លក្ខិណា និងគូស្នេហ៍
អ្នកនាង ចនច័ន្ទ លក្ខិណា និងគូស្នេហ៍
អ្នកនាង ចនច័ន្ទ លក្ខិណា និងគូស្នេហ៍

៧៖ លោក យុត្ថារ៉ា ឆានី

ចំពោះអតីតតារាសម្ដែងជើងចាស់មានឈ្មោះល្បីល្បែងលោក យុត្ថារ៉ា ឆានី បន្ទាប់ពីលែងលះភរិយារួចមក បច្ចុប្បន្នលោកក៏បានរៀបការជាមួយភរិយាថ្មី ព្រមទាំងបានកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល។

 លោក យុត្ថារ៉ា ឆានី និងភរិយា
 លោក យុត្ថារ៉ា ឆានី និងភរិយា
 លោក យុត្ថារ៉ា ឆានី និងភរិយា
 លោក យុត្ថារ៉ា ឆានី និងភរិយា
 លោក យុត្ថារ៉ា ឆានី និងភរិយា
 លោក យុត្ថារ៉ា ឆានី និងភរិយា
ពេជ្រ សោភាសុខ សោម៉ាវត្តីភិន សុដាលីសស៊ឹម សូលីកាចនច័ន្ទ លក្ខិណាថៃ នារីសុជាតា យុត្ថារ៉ា ឆានី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T