រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ ចម្រៀងវីដេអូឃ្លីបមួយ ដែលត្រូវបានគេអះអាងថា ជាការនិពន្ធ និងច្រៀងដោយ DJ ក្តិប ដែលមានចំណងជើងថា «ស្រុកខ្មែរអភិវឌ្ឍន៍អស់ទាស់» ដែលស្តាប់ទៅវាពាក់ព័ន្ធ ទៅនឹងនយោបាយ ត្រូវបានអ្នកនិយម លេងហ្វេសប៊ុកជាច្រើនបាននាំគ្នាបង្ហោះ និងចែកចាយគ្នាជា បន្តបន្ទាប់បង្កឱ្យមានការភ្ញាក់ផ្អើល ។

នៅក្នុងចម្រៀងវីដេអូឃ្លីបដែលមាន រយៈពេល២នាទីកន្លះនោះ ត្រូវបានតារាចម្រៀងរ៉េបតូចល្អិតរូបនេះ ធ្វើការបដិសេធចោល ទាំងស្រុងនូវវីដេអូឃ្លីបនោះថា មិនមែនជារបស់ខ្លួនជាអ្នកច្រៀង និងនិពន្ធឡើយ ពោលគឺជាការភាន់ច្រឡំ និងមានការមួលបង្កាច់ចំពោះរូបលោក ។ DJ ក្តិបបានបញ្ជាក់ថា ខ្លួនមិនមានការសប្បាយចិត្តឡើយ ចំពោះបទចម្រៀងមួយនេះ ដែលគេបានបង្ហោះនៅក្នុងសង្គមហ្វេសប៊ុក ៕







បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]