ទោះ PSG មិនព្រមលក់ឲ្យក៏ Spurs គ្រោងនឹងបញ្ចុះបញ្ចូលយកកីឡាករម្នាក់នេះឲ្យទាល់តែបាន

//s9.kh1.co/f7/f7fa8aacb52c3b7b49dd079d9e74e33847e435e1.jpg
កីទ្បា

 ២៧-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Spurs ដាក់គោលដៅចង់យក Angel Di Maria ពី PSG

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ ក្លិបខ្នាយមាន់មាស Tottenham Hotspur ចាប់អារម្មណ៍លើខ្សែបម្រើ Angel Di Maria បន្ទាប់ពីកីឡាករម្នាក់នេះបានជាប់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មី Mauricio Pochettino របស់ Paris Saint-Germain ប៉ុន្តែអនាគតរបស់គេនៅតែស្រពេចស្រពិលព្រោះកុងត្រារបស់កីឡាករវ័យ៣២ឆ្នាំរូបនេះនឹងអស់សុពុលភាពនៅរដូវក្ដៅនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Angel Di Maria 
  ខ្សែបម្រើ Angel Di Maria 

លោកគ្រូបង្វឹក Pochettino អាចនឹងចង់ចងជើងគេទុកនៅកីឡដ្ឋាន Parc Des Princes ហើយ Di Maria អាចនឹងចង់ស្នាក់នៅបន្តប៉ុន្តែយ៉ាងណាមិញ Spurs មិនបោះបង់ចោលគោលដៅតាមយកខ្សែបម្រើសញ្ជាតិអាហ្សង់ទីនម្នាក់នេះនោះឡើយ។

  ខ្សែបម្រើ Angel Di Maria 
  ខ្សែបម្រើ Angel Di Maria 

កំឡុងពេលនេះ ប្រាក់ខែរបស់ Di Maria នៅ PSG ត្រូវបានកាត់បន្ថយដោយសារក្លិបសេដ្ឋីបារាំងមួយនេះសុំការយោគយល់ពីកីឡាករព្រោះបាត់បង់ចំណូលមួយភាគធំដោយសារការផ្ទុះឡើងនៃវីរុសកូវីដ១៩ ខណៈដែលបើសិនជាគេផ្ទេរមកលេងជាមួយ Spurs គឺគេអាចបានប្រាក់ខ្ពស់ជាងនោះ។

 ខ្សែបម្រើ Angel Di Maria 
 ខ្សែបម្រើ Angel Di Maria 

Angel Di Maria ផ្ទេរពីក្លិបអធិរាជស Real Madrid ទៅកាន់ក្លិនបិសាចក្រហម Manchester United មុននឹងបន្តផ្ទេរទៅលេងឲ្យ Paris Saint-Germain នៅឆ្នាំ២០១៥ ហើយបន្ទាប់ពីនោះគេបង្ហាញខ្លួនឲ្យក្លិបបាន២៤៣ប្រកួត បញ្ជូនបាល់ឲ្យមិត្តរួមក្រុម១០២គ្រាប់និងស៊ុតបញ្ចូលទីបាន៨៦គ្រាប់៕

 ខ្សែបម្រើ Angel Di Maria 
 ខ្សែបម្រើ Angel Di Maria 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T