កាលពីពេលថ្មីៗនេះ អ្នកដើរល្បាតរកវត្ថុចម្លែកៗ នៅលើភពព្រះអង្គារ៏ បានប្រទះឃើញសត្វល្មូន ដ៏ចម្លែកមួយក្បាល ដែលមានរូបរាងដូចសត្វបង្គួយ ប៉ុន្តែក៏មានមតិផ្ទុយមួយ បាននិយាយថា វាគ្រាន់តែជាដុំថ្មតែប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកដើរល្បាតនៅលើភពព្រះអង្គារ៏ បានថតជាប់រូបសត្វល្មូន ដ៏ចម្លែកមួយក្បាល នៅលើភពព្រះអង្គារ៏ ដែលមានរូបរាងដូចសត្វបង្គួយ ហើយវាមានកន្ទុយវែង និងរាងកន្តុញ។

ទោះបីជាយ៉ាងនេះក៏ដោយ នៅក្នុងរូបថត ដែលថតបាននោះ គឺមានភាពពិបាកមើល ដោយសារតែនៅជុំវិញ សត្វល្មូនមួយក្បាលនោះ មានសុទ្ធតែដុំថ្មរាយប៉ាយ ដូច្នេះហើយមានមនុស្សមួយចំនួន បាននិយាយថា វាមិនមែនជាសត្វល្មូនចម្លែកអ្វីនោះទេ វាគ្រាន់តែជាដុំថ្មតែប៉ុណ្ណោះ។

តើប្រិយមិត្តគិតថាវាគឺជាអ្វី? សូមមើលរូបខាងក្រោមទាំងអស់គ្នា៖





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]