ជូរចត់ណាស់! ទម្រាំមានថ្ងៃនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឆ្លងកាត់ព្យុះភ្លៀង លំបាកៗរាប់មិនអស់

//s9.kh1.co/e1/e1fccfc703f7084410558821aecb21181a172e75.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ឆាកជីវិតដ៏ជូរចត់តស៊ូរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាប់ផ្តើមជាមួយទឹកប្រាក់ ១១០០០$ រហូតធ្វើឱ្យរូបលោក ជោគជ័យមកទល់សព្វថ្ងៃ

ភ្នំពេញ៖ លោក ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា ឧកញ៉ា ដំបូងនៅថ្ងៃទី ០៦ ខែ កក្កដា ក្នុងឆ្នាំ ២០១៨។  កាលពីពេលថ្មីៗនេះទៀតសោត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បច្ចុប្បន្នគឺជា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា និង ជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលកាលពីថ្ងៃ ទី ២២ ខែ មករា ឆ្នាំ ២០២១ លោកត្រូវព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោរមងារជូនលោកជា អ្នកឧកញ៉ា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

និយាយពីខ្សែជីវិត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកបានហែលឆ្លងកាត់នូវជីវិតល្វីងជូតចត់ជាច្រើន ដោយហេតុថា លោកគឺជាកូនអ្នកស្រែកម្សត់កម្រ ដែលបាននិរទេសខ្លួនទៅធ្វើជាពលករគេនៅប្រទេសកូរ៉េខាងត្បូង។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ អ្នកឧកញ៉ា បានវិវត្តន៍ខ្លួនយ៉ាងរហ័សពីពលករធ្វើការនៅប្រទេសកូរ៉េ ខិតខំប្រឹងប្រែងតស៊ូក្នុងវិស័យអចលនទ្រព្យរហូតដល់លោកជួយរួមចំណែកជាច្រើន ក្នុងការជួយសង្គមវិញ។

លោកក៏ធ្លាប់បានរៀបរាប់ខ្សែជីវិតដ៏កម្សត់របស់លោកនៅលើគណនី Facebook កាលពីថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០១៧ ដោយបាននិយាយថា៖

 កាលពីអតីតកាល ខ្ញុំគ្រាន់តែជាក្មេងក្រីក្រប្រចាំភូមិមួយរូប ដែលផ្ទះខ្ញុំធ្វើពីចំបើងជាន់ជាមួយល្បាប់ភក់ ដំបូលស្លឹក ខ្ទមចាប់នឹងដីចំណែកអាហារ ពេលខ្លះខ្ញុំគ្មានទាំងម្ហូប សម្បីតែអង្ករសឹងតែគ្មាន។ ម្តាយរបស់ខ្ញុំគឺជាស្ត្រីគ្រប់លក្ខណដែលមានសុខភាពខ្សោយ មិនសូវមាំទាំ រីឯឪពុកខ្ញុំវិញ គឺជាអ្នករែកដីតាមភូមិ មិនចេះផឹកស្រាហើយក៏មិនសូវមានគេរាប់អាននោះទេ ដែលអ្នកស្រុកភូមិ និង ញាតិមិត្តបងប្អូនមួយចំនួនមើលងាយ និង ប្រមាថ ជាពិសេសនោះ គឺការនិយាយដៀមដាមប្រមាថឪពុករបស់ខ្ញុំពីសំណាក់មិត្តភក្តិជារឿយៗ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

លោកបន្តទៀតថា៖

មានគ្រាមួយនោះ ឪពុកខ្ញុំត្រូវទៅរែកដីឆ្ងាយពីផ្ទះទាំងភ្លៀង ទាំងនៅផ្ទះអត់អង្ករ ពេលខ្ញុំសំឡឹងមើលម៉ែ ម៉ែកំពុងស្រក់ទឹកភ្នែក មួយសន្ទុះក្រោយ ម្តាយខ្ញុំចេញទៅក្រៅជាមួយបងប្រុសខ្ញុំ ហើយទុកឱ្យខ្ញុំនៅផ្ទះពរប្អូនស្រី ដែលមានវ័យប្រហែល២ ឆ្នាំជាង ពេលនោះប្អូនស្រីខ្ញុំយំទារបាយ ពេលដែលខ្ញុំបើកឆ្នាំងបាយ គឺឃើញតែបាយកកមួយដុំប៉ុណ្ណោះ តែប្អូនស្រីខ្ញុំស្រវ៉ាយកទាំងអស់ ហើយពេលនោះខ្ញុំវាយប្អូនស្រីឡើងយំ ព្រោះខ្លាចអស់បាយទុកឱ្យម៉ែ។ ម៉ោងប្រហែលបីល្ងាច តែមិនទាន់ឃើញម្តាយខ្ញុំមកវិញឡើយ ទាំងខ្ញុំ និង ប្អូនស្រីយំ ទាំងមេឃភ្លៀងយប់ងងឹតស្រាងៗ។ ពេលម្តាយ និង បងប្រុសមកវិញគឺបានខ្ចីស្រូវគេមួយតៅ នឹងសុំបាយគេខ្លះមកជាមួយ។ ពេលនោះ ម៉ែក៏ស្រវ៉ាពរប្អូនស្រីដែលកំពុងយំ ប្អូនប្រុសខ្ញុំទូពិតប្រាប់ម៉ែ ហើយគាត់បានបន្ទោសខ្ញុំ ព្រោះមិនឱ្យបាយប្អូនស្រីស៊ីបាយ ពេលនោះខ្ញុំអាណិតម៉ែ និង ប្អូនណាស់៕

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងគ្រួសារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងគ្រួសារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងគ្រួសារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងគ្រួសារ
អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា និង កូនស្រី
អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា និង កូនស្រី
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង ភរិយា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង ភរិយា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង ភរិយា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង ភរិយា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង ភរិយា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង ភរិយា
អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា និង កូនស្រី
អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា និង កូនស្រី

ការចាប់ផ្តើមនិង ការពង្រីកមុខរបររកស៊ី

នៅឆ្នាំ ២០១០ ដោយហេតុតែជីវភាពរស់នៅកាន់តែលំបាក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ខំចិត្តចាកចេញពីស្រុកកំណើតខេត្តព្រៃវែង។

ក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយ៍ទូរទស្សន៍ អ្នកឧកញ៉ា ក៏បានជម្រាបថា លោកក៏ធ្លាប់លក់ហ្គាស លក់មី ដឹកស្រាលក់ និង លក់បុកល្ហុង តែយ៉ាងណា របរទាំងនោះ សុទ្ធតែបរាជ័យ លោកក៏បោះបង់ចោល។ ក្រោយពីធ្វើការនៅកូរ៉េបានពីរឆ្នាំ អ្នកឧកញ៉ា ក៏មានគំនិតរកស៊ី ហើយក៏ស្វះស្វែងប្រមូលលុយបាន ១១០០០ $​ និង ខ្ចីបងប្អូន និង ធនាគារផ្សែផ្សំបានជាង ៣ ម៉ឺនដុល្លារ ក្នុងគោលបំណងទិញដីមួយកន្លែងនៅម្តុំចោមចៅ ទំហំ ២៩m X ៥០m ក្នុងតម្លៃ ៤ ម៉ឺនដុល្លារជាង។ មួយឆ្នាំក្រោយ អចលនទ្រព្យដំបូងរបស់លោក លក់បាន ១២ ម៉ឺនដុល្លារ គឺចំណេញបាន ៨ ម៉ឺនដុល្លារ ហើយបានធ្វើឱ្យលោកឧកញ៉ា ស្វះស្វែងបន្តទិញដីតូចៗ ៤ កន្លែងដទៃទៀត។

ជាបន្តបន្ទាប់ អ្នកឧកញ៉ា កាន់តែទទួលបាននូវជោគជ័យក្នុងវិស័យមួយនេះ ដោយបានពង្រីកគំនិតរកស៊ីបានទិញដីបន្ថែម ក្នុងការសង់ផ្ទះល្វែងជាដើម។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា 
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា 
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

សកម្មភាពមនុស្សធម៍

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយធ្វើផ្លូវថ្នល់សម្រាប់សង្គម ដោយរួមចំណែកជួយសង្គមជាច្រើន។ ក្នុងឆ្នាំ ២០១៩ អ្នកឧកញ៉ា បានជួយជាថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៨០ លានរៀល។ ក្នុងខែតុលា  ឆ្នាំ ២០២០ អ្នកឧកញ៉ា បានបរិច្ចាគទឹកប្រាក់ចំនួន ៦០ម៉ឺន ដុល្លារ រួមទាំងអង្ករ ៥០ តោន រួមជាមួយគ្រឿងបរិភោគ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារទឹកជំនន់ ។ និង ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគទឹកប្រាក់ ១ លានដុល្លារ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាជនកម្ពុជា។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ឡេង ណាវ៉ាត់ត្រា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T