បងប្អូនត្រកូល Manchester ទាំងពីរ កំពុងប្រជែងគ្នាតាមទិញជម្រើសជាតិប្រេស៊ីលម្នាក់រហ្សសនាម Neymar ទី២

//s9.kh1.co/5d/5d42737946a834837cfe30eb5fb5145be9a5e82a.jpg
កីទ្បា

 ២៧-មករា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Gabriel Veron ស្ថិតក្នុងរ៉ាដារបស់ក្លិប Manchester ទាំងពីរ

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United និងក្រុមគូប្រជែងរួមទឹកដីគឺ Manchester City នឹងដណ្ដើមគ្នាទិញយក ខ្សែប្រយុទ្ធ Gabriel Veron ដែលត្រូវអ្នកគាំទ្រកីឡាបាល់ទាត់ដាក់ឈ្មោះគេថាជា Neymar ទី២ក្រោយរូបគេបានបង្ហាញទម្រង់លេងដ៏លេចធ្លោនៅក្លិប Palmeiras។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែប្រយុទ្ធ Gabriel Veron
   ខ្សែប្រយុទ្ធ Gabriel Veron

Veron ទើបតែមានអាយុ១៨ឆ្នាំទេហើយពេលនេះដែរគេត្រូវក្លិបធំៗនៅអឺរ៉ុបចង់បានបណ្ដើរៗហើយដែលក្នុងនោះមានក្លិប បិសាចក្រហម Manchester United និងក្លិបមេឃខៀវ Manchester City ប៉ុន្តែក្លិបទាំងពីរនេះកំពុងទាក់ទងចរចាយក Veron បែបស្ងាត់ៗដោយមិនបើកចំហរអ្វីច្រើននោះឡើយ។

   ខ្សែប្រយុទ្ធ Gabriel Veron
   ខ្សែប្រយុទ្ធ Gabriel Veron

ការពិតទៅកន្លងមក Gabriel Veron ត្រូវបានក្លិបយក្សនៅតំបន់កាតាឡាន់ FC Barcelona សម្លឹងចង់ទិញគេយកមកទឹកដីកីឡដ្ឋាន Camp Nou ប៉ុន្តែដោយសារពេលនេះក្លិបកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរពេកទើបមិនអាចចាយប្រាក់ទិញយកកីឡាករថ្មីៗណាមួយមកបាន ហើយម្យ៉ាងទៀតការបោះឆ្នោតប្រធានក្លិបថ្មីក៏ត្រូវពន្យារពេលអមជាមួយបញ្ហាស្មុគស្មាញជាច្រើនទៀតដែលនោះបានផ្ដល់ឱកាសមាសដល់គូប្រជែង Manchester ទាំងពីរក្នុងការបញ្ចុះបញ្ចូល Veron ។

   ខ្សែប្រយុទ្ធ Gabriel Veron
   ខ្សែប្រយុទ្ធ Gabriel Veron

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលម្នាក់នេះរកបាន៨គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន៣ ក្នុងការបង្ហាញខ្លួនសរុប៣៣លើកតាំងពីបានចូលលេងឲ្យ Palmeiras មក និងថែមទាំងបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិក្រោម១៦ ដល់២០ឆ្នាំរបស់ប្រេស៊ីលទៀតផងដោយ Veron បានឈ្នះពាន Golden Ball Award នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកសម្រាប់កីឡាករក្រោម១៧ឆ្នាំដែលធ្វើឡើងនៅប្រទេសកំណើតរបស់គេថែមទៀត។

   ខ្សែប្រយុទ្ធ Gabriel Veron លេងនៅជម្រើសជាតិប្រេស៊ីល
ខ្សែប្រយុទ្ធ Gabriel Veron លេងនៅជម្រើសជាតិប្រេស៊ីល
ខ្សែប្រយុទ្ធ Gabriel Veron ឈ្នះពាន Golden Ball Award  
ខ្សែប្រយុទ្ធ Gabriel Veron ឈ្នះពាន Golden Ball Award  

កុងត្រារបស់ Veron ជាមួយក្លិប Palmeiras នឹងមានសុពុលភាពរហូតដល់ឆ្នាំ២០២៥ ឯណោះ ហើយតម្លៃផ្ដាច់កុងត្រារបស់គេគឺមានដល់ទៅ ៥៣លានផោន(ស្មើនឹងប្រមាណ ៦០លានដុល្លារ) ប៉ុន្តែ Palmeiras អាចនឹងអនុញ្ញាតឲ្យមានការចរចា តថ្លៃមកត្រឹមប្រមាណ ២០លានផោន(ស្មើនឹងប្រមាណ២៧.៤លានដុល្លារ) ដែលតម្លៃនេះ គឺក្លិប Manchester ទាំងពីរអាចមានសមត្ថភាពចំណាយបាន៕

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T