យោងតាមគេហទំព័រ sky បានអោយដឹងថា បុរស រស់នៅរដ្ឋ ហ្វ័ររីដា សហរដ្ឋអាមេរិកម្នាក់ បាន បរិច្ចាកឈាមចំនួន ៣៧៨លីត្រ ក្នុងរយៈពេល ៣៥ឆ្នាំ ចុងក្រោយនេះ។

លោក Harold Mendenhall អាយុ ៨៤ឆ្នាំ ត្រូវបានគេដឹងថា បានចាប់ផ្តើមបរិច្ចាកឈាម តាំងពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ១៩៧៧ បន្ទាប់ពីប្រពន្ធរបស់គាត់ ឈ្មោះ Frankie ធ្វើរោគវិនិច្ឆ័យដឹងថា មានជំងឺមហារីកសុដន់។

ក្រោយមក ប្រពន្ធរបស់លោក  Mendenhall បានស្លាប់បាត់បង់ជីវិតកាលពី កាលពី ៧ឆ្នាំមុន ប៉ុន្តែគាត់នៅតែបរិច្ចាកឈាម។ លោក Mendenhall បាននិយាយថា គាត់ បរិច្ចាកឈាម គឺដើម្បីយកឈ្នះលើ ការឈឺចាប់ បាត់បង់ប្រពន្ធ និងកូនប្រុសពីនាក់ទៀត។ គាត់មិនអាចជួយប្រពន្ធ និងកូនប្រុសរបស់គាត់ ប៉ុន្តែគាត់អាចជួយមនុស្សដ៏ទៃទៀត។ ក្រៅពីនេះ គាត់បញ្ជាក់ថា គាត់បរិច្ចាកឈាម ព្រោះកន្លែងបរិច្ចាកឈាម ផ្តល់នូវ ខិតបណ្ណ័មិនគិតប្រាក់ សម្រាប់បរិភោគក្នុង ភោជនីយដ្ឋាន។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះបុរសចំណាស់រូបនេះ?


ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]