ការរៀបអាពាហ៍ពិពាហ៍ គឺជារឿងមួយដ៏ល្អ ដែលមនុស្សម្នាក់ត្រូវតែមាន ហើយវាគឺជាពិធី ដ៏ពិសេសបំផុតសំរាប់មនុស្សពីរនាក់ ដែលស្រលាញ់គ្នា និងចង់រក្សារទុកនូវអានុស្សាវរីយិ៍័ ក្នុងថ្ងៃដ៏អស្ចារ្យនេះ។

ខាងក្រោមនេះគឺជារូបភាពអាពាហ៍ពិពាហ៍ ដ៏អស្ចារ្យបំផុត និងពិបាកនឹងបំភ្លេចបានណាស់ ដោយមានសត្វដាយណូស័រដ៏ធំមួយ បានមកចូលរួមក្នុងពិធីពាហ៍ពិពាហ៍ ហើយដេញកូនក្រមុំ កូនកំលោះ និងអ្នកកំដរជាច្រើនឲ្យរត់បានជើងសព្រាត។ រូបភាពខាងក្រោមនេះ គឺជារូបភាពអាពាហ៍ពិពាហ៍របស់លោក Katie Young អាយុ២៣ឆ្នាំ និងអ្នកនាង James Lowder អាយុ២១ឆ្នាំ នៅ The Myrties Plantation រដ្ឋ Louisiana កាលពីថ្ងៃអាទិត្យមុន ដែលថតដោយលោក Quinn Miller អាយុ២២ឆ្នាំ ជាអ្នកជំនាញថតរូប និងជាមិត្តសំលាញ់របស់លោក Katie Young។

លោក Miller បានប្រាប់ថា មុនពេលរៀបអាពាហ៍ពិពាហ៍មិនរបស់គាត់ កូនកំលោះបានប្រាប់ថា គេចូលចិត្តសត្វដាយណូស័រ ហើយចង់ឲ្យលោក Miller បង្កើតនូវរូបភាពដ៏អស្ចារ្យមួយជូនគាត់ ក្នុងថ្ងៃមង្គលការរបស់គាត់ ហេតុដូចនេះហើយ លោក Miller ក៏បាននឹកឃើញទិដ្ឋភាពនេះឡើង ដោយបានយកសត្វដាយណូស័រដ៏ធំមួយ រត់ដេញតាមកូនក្រមុំ កូនកំលោះ បែបនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ រូបភាពអាពាហ៍ពិពាហ៍មួយសន្លឹកនេះ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]