គ្រាន់តែគេងក៏បានលុយ! គេហទំព័រមួយប្រកាសជ្រើសរើស “ស្តេចគេង” ឱ្យមកសាកល្បងគុណភាពពូកជាថ្នូរនឹងទឹកប្រាក់ ៣,០០០ដុល្លារ

//s9.kh1.co/58/589b512523126810bbcc2dca95f08162a21103be.jpg
សង្គម

 ២៧-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកចូលរួមត្រូវគោរពតាមលក្ខខណ្ឌដាក់ចេញដោយ SleepJunkie និងត្រូវធានាថាខ្លួនអាចគេងម្នាក់ឯងបានដោយមិនមានការរំខាន

អាមេរិក៖ គេហទំព័រមួយដែលមានឈ្មោះថា SleepJunkie បានប្រកាសជ្រើសរើស “ស្តេចគេង” ឱ្យមកសាកល្បងគុណភាពពូកជាថ្នូរនឹងទឹកប្រាក់ ៣,០០០ដុល្លារ នៅសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេហទំព័រនេះបានគូសបញ្ជាក់ពីលក្ខខណ្ឌមួយចំនួនសម្រាប់បេក្ខជន ដែលមានបំណងដាក់ពាក្យចូលរួមរួមមាន៖ ត្រូវគេងនៅលើពូកចំនួន ជ្រើសរើសដោយក្រុមហ៊ុនសម្រាប់រយៈពេល ខែ ហើយបន្ទាប់ពីនោះត្រូវសរសេររៀបរាប់យ៉ាងលម្អិតពីបទពិសោធន៍នៃការគេងរបស់ខ្លួននៅលើពូកទាំងនោះ។ ក្នុងនោះដើម្បីស័ក្តិសមទៅនឹងតួនាទីដែលបានជ្រើសរើស បេក្ខជនទាំងនោះត្រូវចាប់ផ្តើមដោយខ្លួនឯង ដោយអាចធ្វើការគេងបានភ្លាមៗនិងដោយឯករាជ្យ ព្រមទាំងមានជំនាញសរសេរច្បាស់ ជំនាញវាយតម្លៃល្អ និងពូកែគេងផងដែរ។

បន្ទាប់ពីចប់ការធ្វើតេស្តនេះ បេក្ខជនទាំងនោះនឹងទទួលបានទឹកប្រាក់សរុបចំនួន $៣,០០០ និងមានសិទ្ធជ្រើសរើសពូក យកទៅផ្ទះដោយឥតគិតថ្លៃ ប៉ុន្តែពួកគេត្រូវគោរពតាមលក្ខខណ្ឌខាងលើ និងត្រូវធានាថាខ្លួនអាចគេងម្នាក់ឯងបានដោយមិនមានការរំខាន៕

រូបតំណាង
រូបតំណាង
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T