អ្នកវិទ្យាសាស្ត្របើកបង្ហាញភពដូចឋាននរកមួយ ដែលមួយឆ្នាំមានរយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ

//s9.kh1.co/7e/7e1756708990d43abfd50685f867c3d3146f7f26.jpg
បច្ចេកវិទ្យា

 ២៧-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ភពឧស្ម័នយក្សមួយដែលមានចម្ងាយ៥៧៥ឆ្នាំពន្លឺពីពួកយើង។

បរទេស៖ ក្រុមតារាវិទូបានរកឃើញភពចម្លែកមួយ ដែលអាចពង្រីកការយល់ដឹងរបស់យើង អំពីចក្រវាល។ បើយោងតាមការរាយការណ៍របស់គេហទំព័រ Gizmodo បានឲ្យដឹងថា ក្រុមការងារមកពីសាកលវិទ្យាល័យ Harvard និងមជ្ឈមណ្ឌល Smithsonian’s Center ផ្នែករូបវិទ្យាតារាសាស្ត្របានប្រទះឃើញ ភពឧស្ម័នយក្សមួយដែលមានចម្ងាយ៥៧៥ឆ្នាំពន្លឺពីពួកយើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភពមួយនេះត្រូវបានគេឲ្យឈ្មោះថា WASP-62b ហើយវាមានគន្លងនៅជិតផ្កាយរបស់វា ដែលនាំឲ្យការធ្វើដំណើរជុំវិញផ្កាយរបស់វាប្រើពេលតែ៤.៥ថ្ងៃ (ឬរយៈពេល៤.៥ថ្ងៃក្នុងមួយឆ្នាំ)។ ដោយសារគន្លងដ៏សែនជិត ហេតុនេះសីតុណ្ហភាពនៅលើភពនេះគឺក្ដៅខ្លាំងណាស់ ហើយមិនតែប៉ុណ្ណោះវាក៏មិនមានពពកផងដែរ។ វាជាលើកទីពីរហើយ ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញទីតាំងនៃភពដែលគ្មានពពកបែបនេះ ដែលគេជឿថាវាពិតជាកម្រខ្លាំងណាស់ ដែលមានចំនួនតិចជាង៧ភាគរយនៃភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ។

រូបតំណាងភព WASP-62b
រូបតំណាងភព WASP-62b

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភព WASP-62b នៅក្នុងឆ្នាំ២០១២ ប៉ុន្តែរហូតមកដល់ពេលថ្មីៗនេះ ពួកគាត់មិនបានសិក្សាបរិយាកាសរបស់វាទេ។ អ្នកដឹកនាំការសិក្សាមួយនេះ លោក Munazza Alam បានអង្កេតតាមរយៈវិធីសាស្ត្រ spectroscopic ពីតេឡេទស្សន៍អវកាសហូប៊ល ដើម្បីរកឃើញវត្តមានដ៏ខ្លាំងនៃសូដ្យូម ដែលជាធាតុមួយនឹងត្រូវបានបាំង ប្រសិនបើមានពពកនៅក្នុងបរិយាកាសរបស់ភពនោះពិតមែន។ ក្រុមតារាវិទូបានទទួលតម្រុយតូចៗ ដែលថាសូដ្យូមពិតជាមានមែន ដូច្នេះភពមួយនោះគ្មានពពកនោះទេ។

គេនឹងបន្តអង្កេតបន្ថែម នៅពេលតេឡេទស្សន៍ជំនាន់ថ្មី James Webb Space Telescope មកដល់ ហើយវានឹងជួយផ្ដល់ចម្លើយកាន់តែច្រើន ដើម្បីការសិក្សាដ៏វែងឆ្ងាយថែមទៀត។ វាក៏នឹងជួយឲ្យយើងស្វែងយល់ ថាតើភពមួយនោះកកើតឡើងយ៉ាងដូចម្ដេច និងថាតើវាមានលក្ខណៈខុសគ្នាយ៉ាងណាជាមួយភពដែលមានពពក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T