គេល្អណាស់! Aldridge ប្រាប់ឲ្យ Liverpool ជះលុយ១០០លានទិញយកខ្សែប្រយុទ្ធម្នាក់នេះមកជំនួស Firmino

//s9.kh1.co/d5/d5277499362be84157cd7c8da7209b7a7a4cc94f.jpg
កីទ្បា

 ២៧-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក John Aldridge ថា Liverpool ត្រូវតែទិញយក Haaland មកជំនួស Firmino ឱ្យបាន​

អង់គ្លេស៖ លោក John Aldridge ដែលជាអតីតខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Liverpool និយាយថាអតីតក្លិបរបស់លោកគ្មានខ្សែប្រយុទ្ធទុកសាគួរមួយណាដែលអាចចូលលេងជំនួសខ្សែប្រយុទ្ធទាំងបីនាក់គឺ Sadio Mane, Mohamed Salah និង Roberto Firmino ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Roberto Firmino, Mohamed Salah និង  Sadio Mane 
ខ្សែប្រយុទ្ធ Roberto Firmino, Mohamed Salah និង  Sadio Mane 

លោកថែមទាំងបានបញ្ជាក់ទៀតថាទម្រង់លេងរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Roberto Firmino បានក្លាយជារឿងគួរឲ្យកង្វល់មួយសម្រាប់ Liverpool និងលោកគ្រូបង្វឹក Jurgen Klopp ទើបចង់ឲ្យក្លិបទិញយកខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Erling Haaland ដែលក្លិប Borussia Dortmund ដាក់តម្លៃខ្លួនដល់ទៅ១០០លានផោន(ស្មើនឹងប្រមាណ១៣៦លានដុល្លារ)មកកាន់ទឹកដីកីឡដ្ឋាន Anfield ។

ខ្សែប្រយុទ្ធ  Erling Haaland
ខ្សែប្រយុទ្ធ  Erling Haaland

កីឡាករ Liverpool ភាគច្រើនកំពុងធ្លាក់ទម្រង់លេងក្រោយខ្សែការពារសញ្ជាតិហូឡង់ Virgil van Dijk អវត្តមានរយៈពេលយូរក្នុងការប្រកួតដែលក្នុងនោះក៏មានខ្សែប្រយុទ្ធ  Firmino ដែរដែលលោក Aldridge គិតថាគេពិតជាលេងមិនបានល្អខ្លាំងណាស់។

  ខ្សែប្រយុទ្ធ  Roberto Firmino 
  ខ្សែប្រយុទ្ធ  Roberto Firmino 

លោកបានថ្លែងប្រាប់ Sunday World ថា៖

ទម្រង់លេងរបស់ Roberto Firmino បានក្លាយជារឿងដ៏គួរឲ្យកង្វល់មួយអ៊ីចឹងហើយខ្ញុំចង់លើកទឹកចិត្តឲ្យ Liverpool ទិញយក Erling Haaland នៅរដូវក្ដៅខាងមុខមិនថាត្រូវដោះដូរដោយអ្វីក៏ដោយ។ Liverpool គ្មានកីឡាករសាគួរក្នុងតំបន់ប្រយុទ្ធនោះឡើយ ដូចដែលយើងឃើញស្រាប់ហើយថាពេល Mo Salah, Sadio Mane និង Roberto Firmino លេងមិនសូវល្អគឺគ្មានកីឡាករណាមកជំនួសតំណែងឡើយ។ កីឡាករដូច Haaland អាចនឹងផ្ដល់អ្វីជាច្រើនដល់ក្លិប បើទោះបីជាក្លិបត្រូវចំណាយដល់ខ្ទង់១០០លានផោនដើម្បីទិញយករូបគេពី Borussia Dortmund ក៏ដោយ គេជាកីឡាករដែលខ្ញុំចង់ឃើញថាលេងនៅទីនោះ។

លោក John Aldridge
  លោក John Aldridge
  លោក John Aldridge

លោក John Aldridge បានបន្តទៀតថា៖

Haaland ពិតជាកីឡាករដ៏អស្ចារ្យមែន គេអាចនឹងធ្វើឲ្យក្រុមកាន់តែខ្លាំង ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ គេនៅតែលេងបានលេចធ្លោ គេរឹងមាំណាស់ បោះបាល់ច្បាស់ៗ និងជាអ្នកបញ្ចប់ទីដ៏អស្ចារ្យ។ក្រៅពីនោះទៀត គេនៅវ័យក្មេង ចេះស្រេកឃ្លានជ័យជម្នះ ដែលនោះជាអ្វីដែល Liverpool កំពុងខ្វះខាតនៅពេលនេះ។

លោក John Aldridge
ខ្សែប្រយុទ្ធ  Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland និងកីឡាករ  Liverpool 
ខ្សែប្រយុទ្ធ Erling Haaland និងកីឡាករ  Liverpool 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T