ខេត្តកំពង់ចាម ៖ ទណ្ឌិតពន្ធនាគារត្រពាំងធ្លុងម្នាក់ បានយកកាំបិតអារ.កខ្លួនឯង ដាច់ប្រវែង១៤,៥cm ជម្រៅ២cm បណ្តាលឱ្យហូរឈាម ស្រោចពេញខ្លួន ហើយត្រូវបានឆ្មាំគុកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ឧសភា ២០១៣ ។

ទណ្ឌិតដែលយកកាំបិតអារ.កខ្លួនឯងឈ្មោះវៀន វុធ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រះផ្តៅ ឃុំត្រពាំងធ្លុង ស្រុកពញាក្រែក។ តាមប្រភពបានឱ្យដឹងថា បុរសរូបនេះត្រូវជាប់ ពន្ធនាគារជាង២០ឆ្នាំ ដោយអស់សង្ឃឹម ក៏សម្រេចចិត្តយកកាំបិតអារ.កខ្លួនឯងតែម្តង តែសំណាងល្អ ត្រូវបានលោក គ្រូពេទ្យជួយសង្គ្រោះទាន់ ។



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]