ក្រោយឈ្នះ Southampton យប់មិញ លោកគ្រូ Arteta ញញឹមរីកមុខសរសើរកីឡាករ២នាក់មិនដាច់ពីមាត់(មានវីដេអូ)

//s9.kh1.co/58/588898b8f13351f0280c644261da69bf6eb8947f.jpg
កីទ្បា

 ២៧-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូ Arteta សរសើរ Pepe និង Saka ថាលេងបានល្អណាស់​

អង់គ្លេស៖ កាលពីយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធទី២៧ ក្លិបកាំភ្លើងធំ Arsenal បានធ្វើដំណើរទៅទឹកដីកីឡដ្ឋាន St.Mary ដើម្បីជួបជាមួយម្ចាស់ផ្ទះ Southampton ដែលជាការប្រកួតក្នុងក្របខណ្ឌ Premier League ដោយក្នុងនោះ Arsenal បានយកឈ្នះ Southampton ៣ ទល់នឹង ១ ធ្វើឲ្យលោកគ្រូបង្វឹក Mikel Arteta ញញឹមរីកមុខរីកមាត់បើទោះបីជាភាគីខាងក្រុមម្ចាស់ផ្ទះជាអ្នករកបើកឆាករកគ្រាប់បាល់កាត់មុខដោយ Stuart Armstrong នៅនាទីទី៣ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង  Southampton និង Arsenal 
ការប្រកួតរវាង  Southampton និង Arsenal 
ការប្រកួតរវាង  Southampton និង Arsenal 
ការប្រកួតរវាង Southampton និង Arsenal 

គ្រាប់បាល់ទាំង៣របស់ Arsenal រួមចំណែកស៊ុតដោយខ្សែប្រយុទ្ធ Nicolas Pepe នៅនាទីទី៨ ,ខ្សែបម្រើវ័យក្មេងកំពុងឡើងជើង Bukayo Saka នៅនាទីទី៣៩ និងខ្សែប្រយុទ្ធ Alexandre Lacazette នៅតង់ទី២ នាទីទី៧២ដែលបានជួយឲ្យ Arsenal បន្តក្ដីសង្ឃឹមក្នុងការស្រវាយកពាន Premier League ។

  ខ្សែប្រយុទ្ធ Nicolas Pepe ស៊ុតបញ្ចូលទី 
  ខ្សែប្រយុទ្ធ Nicolas Pepe ស៊ុតបញ្ចូលទី 
  ខ្សែប្រយុទ្ធ Alexandre Lacazette 
  ខ្សែប្រយុទ្ធ Alexandre Lacazette 

ជោគជ័យនេះបានធ្វើឲ្យ Arsenal ឈ្នះ៥ប្រកួត ក្នុង៦ប្រកួតចុងក្រោយរបស់ពួកគេក្នុងក្របខណ្ឌ Premier League ដែលជាលទ្ធផលមួយមិនអាក្រក់នោះឡើយ ហើយពេលនេះក្លិបកំពុងឈរនៅលេខរៀងទី៨ក្នុងតារាង Premier League ។

ការប្រកួតរវាង Southampton និង Arsenal 
ការប្រកួតរវាង Southampton និង Arsenal 

បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតជាផ្លូវ លោកគ្រូបង្វឹក Mikel Areteta បានថ្លែងប្រាប់ BT Sport ដោយសរសើរខ្សែប្រយុទ្ធ Nicolas Pepe ថា៖

គេ(Nicolas Pepe) បានបង្ហាញទម្រង់លេងល្អម្ដងទៀតហើយ គេជាអ្នកចូលរួមជួយបង្កើតឱកាសធ្វើឲ្យពួកយើងឈ្នះហើយគេសមគួរនឹងទទួលបានឱកាសចូលលេងក្នុងថ្ងៃនេះណាស់។

  លោកគ្រូបង្វឹក Mikel Areteta
  ខ្សែប្រយុទ្ធ Nicolas Pepe 
  ខ្សែប្រយុទ្ធ Nicolas Pepe 

ហើយពេលអ្នកកាសែតសួរដល់ខ្សែបម្រើវ័យក្មេង Bukayo Saka លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានសរសើរគេថា៖

គេ(Bukayo Saka)នៅតែរក្សាទម្រង់លេងបានល្អនិងនៅតែមាំមួន គេធ្លាប់ចូលលេងក្នុងតំណែងចម្រុះ ប៉ុន្តែគេអាចសម្របខ្លួននឹងការប្រកួតបាន គេពិតជាកីឡាករដែលពូកែខាងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម។ ថ្ងៃនេះគេពិតជាលេងបានល្អណាស់។

  លោកគ្រូបង្វឹក Mikel Areteta
  ខ្សែបម្រើ Bukayo Saka
  ខ្សែបម្រើ Bukayo Saka
  លោកគ្រូបង្វឹក Mikel Areteta
  លោកគ្រូបង្វឹក Mikel Areteta

គួររម្លឹកផងដែរថាក្នុងការប្រកួតនេះដែរ ខ្សែបម្រើ Emile Smith Rowe ដែលទទួលបានការសរសើរពីសំណាក់លោកគ្រូបង្វឹកនិងអ្នកគាំទ្របានចូលលេងដែរតែគេបានរងរបួសទើបត្រូវបញ្ជូនចេញពីទីលានចំណែកខ្សែការពារសញ្ជាតិស្កុដឡែន៍ Kieran Tierney ដែលត្រូវ Sir Alex Ferguson សរសើរមិនដាច់ពីមាត់ក៏អវត្តមានដែរដោយសារមិនទាន់ជាសះស្បើយ៕

  ខ្សែបម្រើ Emile Smith Rowe  និង 

ខ្សែការពារ Kieran Tierney
  ខ្សែបម្រើ Emile Smith Rowe  និង  ខ្សែការពារ Kieran Tierney

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T