កាលពីពេលថ្មីៗនេះ គ្រូពេទ្យរបស់ប្រទេសអាឡឺម៉ង់ បានបង្ហើបពីអាថ៌កំបាំងមួយ ដែលខ្មៅដៃមួយដើម បានជាប់នៅក្នុងក្បាលបុរសម្នាក់ អស់រយៈពេល១៥ឆ្នាំ បន្ទាប់ពីមានគ្រោះថ្នាក់ដោយចៃដន្យ កាលពីនៅកុមារភាព។

យ៉ាងណាមិញ គ្រូពេទ្យនៅសាកលវិទ្យាល័យ Aachen នេះបានបន្ថែមទៀតថា បុរសម្នាក់នេះមានអាយុ ២៤ឆ្នាំ តែមិនបានបញ្ជាក់ថាឈ្មោះអ្វីនោះទេ ដែលជាអ្នកមកពី អាហ្វហ្គានីស្ថាន បានមកស្វែររកជំនួយ កាលពីឆ្នាំ ២០១១ បន្ទាប់ពីមានអាការៈឈឺក្បាល និងធ្វើឲ្យភ្នែកម្ខាងចាប់ផ្ដើមស្រពិចស្រពិល។ យ៉ាងណាមិញ ក្រោយពីស្គេនក្បាល ទើបប្រទះឃើញថា មានខ្មៅដៃប្រវែង ១០សង់ទីម៉ែត្រ ដែលចាក់ចូលពីផ្នែកក្រោយក្បាល នៅចំហៀងខាងស្ដាំ ដែលធ្វើឲ្យភ្នែកខាងស្ដាំរបស់លោករងរបួសដូចគ្នា។ បុរសនេះដែលមិនបញ្ចេញឈ្មោះនេះ បាននិយាយថា លោកមិនបានដឹងថា ខ្មៅដៃនេះចូលតាំងពីណានោះទេ តែលោកនិយាយថា លោកធ្លាប់រត់លេងដួលយ៉ាងខ្លាំង កាលពីនៅក្មេង។

នៅក្នុងពេលនោះ ក្រុមគ្រូពេទ្យអាឡឺម៉ង់ ក៏ធ្វើការយកចេញខ្មៅដៃនោះពីក្បាល ដែលបុរសនេះក៏មានអាការៈល្អជាធម្មតា បន្ទាប់ពីធ្វើការយកចេញ។ 

តើប្រិយមិត្ដយល់យ៉ាងណា ដែលខ្មៅដៃចាក់ចូលក្បាលតាំង ពី១៥ឆ្នាំមុន តែទើបតែឈឺចាប់ពេលថ្មីៗទៅវិញ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]